មនុស្ស ភាគច្រើនសង្ឃឹមថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា នឹងមានប្រសិទ្ធិភាព ហើយនាំយើងត្រឡប់ទៅរកជីវិតពីមុនវិញ។
ប៉ុន្តែ អ្នកវិទ្យាសាស្ត្រជាច្រើនកំពុងតែព្រមានថាការមកដល់របស់ពួកគេ ប្រហែលជាមិនមានន័យថា បោះបង់ចោលការពាក់ម៉ាស់ ឫបោះវាចោលទៅក្នុងធុងសំរាមភ្លាមៗនោះទេ។
ជាទូទៅ វ៉ាក់សាំង ត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលខាងវេជ្ជសាស្ត្រ ដ៏អស្ចារ្យបំផុតមួយ នៃពិភពលោកទំនើប។
យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ឆ្នាំពួកគេបញ្ឈប់ការស្លាប់ប្រមាណពី ២ ទៅ ៣ លាននាក់ ដោយការពារជំងឺជាង២០ប្រភេទ ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ហើយជំងឺតូចៗ ដែលសម្លាប់មនុស្សរាប់រយលាននាក់ ត្រូវបានគេលុបបំបាត់ចោលទាំងស្រុង។ ប៉ុន្តែ ភាពជោគជ័យទាំងនេះបានចំណាយពេលរាប់ទសវត្ស ដើម្បីទទួលបានជោគជ័យ ហើយយើងភាគច្រើនកំពុងរំពឹងថាវ៉ាក់សាំងជំងឺកូរ៉ូណា ដែលមានប្រសិទ្ធិភាពនឹងមានលទ្ធផលប្រហាក់ប្រហែលគ្នានៅក្នុងពេលវេលាខ្លីជាងនេះ។
ព័ត៌មានដែលថាវ៉ាក់សាំងដែលកំពុងលេចចេញខ្លះមានប្រសិទ្ធភាពជាង៩០%នោះ មានន័យថាប្រហែល ៩ នាក់ក្នុងចំណោមមនុស្ស ១០ នាក់ដែលបានចាក់វានឹងត្រូវបានការពារពីការវិវត្តន៍នៃ Covid-19 បាន ដែលធ្វើឱ្យមនុស្សជាច្រើនជឿថាយើងអាចនឹងធ្វើឱ្យឃ្លាតឆ្ងាយពីការពាក់ម៉ាស់។
ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខភាពពិភពលោកជាច្រើន កំពុងព្រមានថាវ៉ាក់សាំងដែលមាន គឺមានកំណត់ និងបញ្ជូនទៅក្រុមដែលបានជ្រើសរើស ដោយការពារក្រុមងាយរងគ្រោះ និងបុគ្គលិកសុខភាពជួរមុខ ប្រហែលជាមិននាំយើងវិលទៅរករបៀបរស់នៅដូចមុនកូវីដ-១៩ វាយលុយ បានយ៉ាងឆាប់រហ័សទេមើលទៅ៕