វ៉ាក់សាំងមួយអាចរកបានក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែវានឹងមិនត្រូវបានចែកចាយ ដោយអ្នកដែលមកមុនបានមុននោះទេ។ វ៉ាក់សាំងកូវីដ-១៩ អាចមាននៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដោយរង់ចាំការយល់ព្រមជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA)។ ប៉ុន្តែ វានឹងមិនត្រូវបានផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាក្នុងពេលតែមួយទេ។ គណៈកម្មាធិការប្រឹក្សាលើការអនុវត្តការចាក់ថ្នាំបង្ការរោគ (ACIP) ដែលជាគណៈកម្មាធិការឯករាជ្យប្រឹក្សាដល់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានបោះឆ្នោតគាំទ្រលើសលុប ក្នុងការគាំទ្រដល់ បុគ្គលិកថែទាំសុខភាព និងអ្នករស់នៅមណ្ឌលថែទាំរយៈពេលវែង ទទួលបានអាទិភាព។
វា ជាដំណឹងល្អមួយ ដែលអ្នកផលិតវ៉ាក់សាំងនាំមុខចំនួនពីរគឺ Pfizer និង Moderna ឆ្លងកាត់ដំណើរការអនុម័តរបស់សហព័ន្ធ។ ប៉ុន្តែ អ្នកនៅតែមានសំណួរថាហេតុអ្វី ACIP ឈានដល់ការសន្និដ្ឋាន អំពីអាទិភាព និងការចែកចាយវ៉ាក់សាំង ហើយតើផែនការទាំងនេះនឹងចាប់ផ្តើមលាតត្រដាងយ៉ាងដូចម្តេច? នេះជាអ្វីដែលអ្នកត្រូវដឹង។
ហេតុអ្វីបានជាបុគ្គលិកថែទាំសុខភាព និងអ្នករស់នៅមណ្ឌលថែទាំរយៈពេលវែង ស្ថិតនៅដំបូងគេនៃបញ្ជី?
វេជ្ជបណ្ឌិតរីឆាត ស៊ីដមែន (Richard Seidman) ប្រធានផ្នែកវេជ្ជសាស្ត្រនៅ LA Care Health Plan បានមានប្រសាសន៍ថា “បុគ្គលិកថែទាំសុខភាព និងអ្នករស់នៅក្នុងមណ្ឌលថែទាំរយៈពេលវែង គឺជាជម្រើសសមស្រប ដែលត្រូវបានគាំទ្រជាទូទៅ ថាជាកន្លែងដែលត្រូវចាប់ផ្តើម ខណៈពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩ មានកំណត់” ។
ដូចដែលវេជ្ជបណ្ឌិតខាងលើ ចង្អុលបង្ហាញគោលដៅរបស់ ACIP សម្រាប់អាទិភាពនៃវ៉ាក់សាំងកូវីដ-១៩ រួមមានការថយចុះការស្លាប់ និងជំងឺធ្ងន់ធ្ងរ តាមដែលអាចធ្វើទៅបាន។ លោកមានប្រសាសន៍ថា “គណៈកម្មាធិការ ក៏បានបង្កើតគោលការណ៍ក្រមសីលធម៌ រួមមានការទទួលបានផលប្រយោជន៍ និងកាត់បន្ថយគ្រោះថ្នាក់” ។ កម្លាំងថែទាំសុខភាពរបស់យើង កំពុងស្ថិតក្នុងស្ថានភាពស្តួចសើ្តង ដោយសារចំនួនករណី និងអ្នកសម្រាកពេទ្យ កំពុងកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតនៃវីរុសនេះ កើតឡើងនៅផ្នែកជាច្រើនក្នុងប្រទេស។
“ធ្វើឱ្យអ្នកផ្តល់សេវាថែទាំសុខភាពមានសុខភាពល្អ និងអាចចូលមកមន្ទីរពេទ្យ ពីមួយថ្ងៃទៅមួយថ្ងៃ ធានាថាសហគមន៍ ដែលពោរពេញទៅដោយអ្នកជម្ងឺ និងអ្នកងាយរងគ្រោះបំផុត មានធនធានចាំបាច់ គឺគិលានុបដ្ឋាយិកា គ្រូពេទ្យ ឱសថការី និងអ្នកមានតួនាទីជាច្រើនទៀត ដែលធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់យើងដំណើរការ”។ មានន័យថា ធ្វើអោយប្រាកដថា មន្ទីរព្យាបាលអ្នកជម្ងឺកូវីដ-១៩ មានគិលានុបដ្ឋាយិកាគ្រប់គ្រាន់ ដើម្បីពិនិត្យ ផ្តល់ថ្នាំ មើលថែ តាមដាន និងធ្វើឱ្យអ្នកជម្ងឺមានផាសុកភាព៕