ជាទូទៅ ស្ត្រីតែងតែប្រឈមនឹងជំងឺបេះដូងខ្លាំងជាងបុរស ជាពិសេសជំងឺសរសៃឈាមបេះដូង។
ជាការពិតណាស់ ការសិក្សាឆ្នាំ២០០៣ រោគសញ្ញាភាគច្រើនត្រូវបានគេឃើញចំពោះស្ត្រី។ ផ្ទុយទៅវិញការសិក្សាបានរាយការណ៍ថា ស្ត្រីទំនងជានិយាយថាពួកគេធ្លាប់មានការថប់បារម្ភ ការរំខានដល់ដំណេក និងការអស់កម្លាំងមិនធម្មតា ឬមិនអាចពន្យល់បាន។
លើសពីនេះទៅទៀត នៅក្នុងការស្រាវជ្រាវបានរាយការណ៍ថា ស្ត្រី៨០ភាគរយ មានរោគសញ្ញាទាំងនេះ យ៉ាងហោចណាស់មួយខែមុនពេលការគាំងបេះដូងរបស់ពួកគេបានកើតឡើង។រោគសញ្ញានៃជំងឺបេះដូងចំពោះស្ត្រី ក៏អាចត្រូវបានយល់ច្រឡំជាមួយនឹងស្ថានភាពផ្សេងទៀត ដូចជាការធ្លាក់ទឹកចិត្ត អស់រដូវ និងការថប់បារម្ភ។
រោគសញ្ញាជំងឺបេះដូងទូទៅចំពោះស្ត្រីរួមមាន៖
-វិលមុខ
-ស្លេកស្លាំង
-ដង្ហើមខ្លីឬដង្ហើមរាក់
-មមើមមាយ
-ចុះខ្សោយ
-ការថប់បារម្ភ រសាប់រសល់
-ចង្អោរ
-ក្អួត
-ឈឺថ្គាម
-ឈឺក
-ឈឺខ្នង
-ពិបាកក្នុងការរំលាយអាហារ ឈឺចុកចាប់នៅក្នុងទ្រូង និងក្រពះ
-បែកញើសត្រជាក់ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855