អ្វីទៅជាជម្ងឺវិកលចរិត? ​យោងតាម​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវចិត្ត (National Institute of Mental Health (NIMH) ជម្ងឺ​វិកលចរិត ស​សៃ​ប្រសាទ គឺជា​ជម្ងឺ​ខួរក្បាល ដែល​បណ្តាលឱ្យ​មានការ​ផ្លាស់ប្តូរ​មិនធម្មតា និង​គួរឱ្យកត់សម្គាល់ ផ្នែក​អារម្មណ៍ ថាមពល កម្រិត​សកម្មភាព​។

​មិន​ប្រាកដថា​អ្វី​ជា​រោគសញ្ញា​ជំងឺ​វិកលចរិត​មែន​ទេ​? នេះ គឺជា​សញ្ញា​ទាំង​១៣ ដែល​បង្ហាញថា បញ្ហា​អារម្មណ៍​របស់​អ្នក ឬ​មនុស្ស​ជាទី​ស្រលាញ់ អាចជា​សញ្ញា​នៃ​ជំងឺ​វិកលចរិត​។​

១.​អារម្មណ៍​អស្ចារ្យ : ត្រូវបាន​កំណត់ដោយ​ការឡើង​ចុះ​នៃ​ការ​ឆ្កួត​វង្វេង និង ធ្លាក់​ទឹកចិត្ត​។​
២.​អសមត្ថភាព​ក្នុងការ​បំពេញភារកិច្ច : បុគ្គល​ដែលជា​រឿយៗ​មិនអាច​បញ្ចប់​កិច្ចការ​ណាមួយ​បាន​មុននឹង​ផ្លាស់​ទៅធ្វើ​កិច្ចការ​មួយ​ផ្សេងទៀត​។​
៣.​ជីវិត​ផ្លូវភេទ​ស្មុគស្មាញ : ជំងឺ​វិកលចរិត អាច​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ម្នាក់ៗ ដោយសារតែ​មនុស្ស ដែល​ទទួលរង​ជម្ងឺ​នេះ រស់នៅក្នុង​អ្វីដែល​ហៅថា​អារម្មណ៍​រំជើបរំជួល ដូច្នេះ​ពួកគេ​ជាធម្មតា​មានជីវិត​ភេទ​បែប​ទូលំទូលាយ និង​ស្មុគស្មាញ​។​
៤.​ជំងឺ​ធ្លាក់​ទឹកចិត្ត :
​មនុស្ស​ម្នាក់ ដែល​ស្ថិតក្នុង​ស្ថានភាព​វិកលចរិត នឹង​មើលទៅ​ដូច​អ្នក​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ទូទៅ​។ លោក​វេជ្ជបណ្ឌិត​មួយរូប​មានប្រសាសន៍ថា​“ ពួកគេ​មាន​បញ្ហា​ជាមួយនឹង ថាមពល ចំណង់​អាហារ ការ​គេង និង​ផ្តោតអារម្មណ៍ ដូចគ្នា​នឹង​អ្នក​ដែលមាន “​ជម្ងឺ​ធ្លាក់​ទឹកចិត្ត​ធម្មតា​” ។​
៥.​ឆាប់​ខឹង : មនុស្ស​មួយចំនួន​ដែលមាន​អាកា​រៈ​បែបនេះ​ទទួលរង “​ការ​ឆ្កួត​វង្វេង​បែប​ចំរុះ​” ដែល​ពួកគេ​មាន​រោគសញ្ញា​នៃ​ជំងឺឆ្កួត​នឹង​អ្វី​ម្យ៉ាង និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្នុងពេល​តែមួយ​។ ក្នុងអំឡុង​ពេលនេះ​ពួកគេ​ច្រើនតែ​ឆាប់​ខឹង​។​
៦.​និយាយ​រហ័ស : មនុស្ស​ខ្លះ​និយាយ​ដោយ​ធម្មជាតិ​។ ប៉ុន្តែ “​ការនិយាយស្តី​បែប​សម្ពាធ​” គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជម្ងឺ​វិកលចរិត​។​មនុស្ស​នោះ នឹង​និយាយ​លឿន ហើយ​ប្រសិនបើ​អ្នក​ព្យាយាម​និយាយ ពួកគេ​នឹង​និយាយ​អោយ​ឈ្នះ​អ្នក​។​
៧.​ការបាត់បង់​ពេលវេលា : មនុស្ស​ជាច្រើន​ដែលមាន​ជម្ងឺ​វិក​ចរិត ត្រូវបាន​គេ​រកឃើញថា មាន​ការចុះអន់ថយ​ក្នុង​ការគិត​ទៅលើ​វេលា ដោយ​ពួកគេ​អសមត្ថភាព​ក្នុងការ​កំណត់​គម្រោង​ពេល​។​
៨.​បញ្ហា​នៅ​កន្លែងធ្វើការ : អ្នក​ដែលមាន​ជំងឺ​នេះ ច្រើនតែ​មានការ​លំបាក​នៅ​កន្លែងធ្វើការ ព្រោះ​រោគសញ្ញា​របស់​ពួកគេ​ច្រើនណាស់ អាច​រំខាន​ដល់​សមត្ថភាព​ក្នុងការ​បង្ហាញ​ការងារ ធ្វើ​ការងារ និង​ធ្វើ​អន្តរ​កម្ម ជាមួយ​អ្នកដទៃ​។​
៩.​ការសេព​គ្រឿង​ស្រវឹង​ឬ​គ្រឿងញៀន : ប្រហែល ៥០% នៃ​អ្នក​ដែលមាន​ជំងឺ​វិកលចរិត ក៏មាន​បញ្ហា​ជាមួយ​ការប្រើ​ថ្នាំ​ផងដែរ ជាពិសេស​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​
១០.​អាកប្បកិរិយា​មិន​ប្រក្រតី : នៅពេល​ពួកគេ​ស្ថិតក្នុង​ដំណាក់កាល​វិវត្តន៍​ទៅជា​ឆ្កួត មនុស្ស​ដែលមាន​ជំងឺ​វិកលចរិត អាចមាន​ការគោរព​ឱ្យ​តម្លៃ​ខ្លួនឯង​ខ្ពស់​។​
១១.​ភាព​អស្ចារ្យ : ខណៈដែល​មនុស្ស​គ្រប់គ្នា​មាន​ក្តី​សុ​បិ​ន្ត​ធំធេង និង ថតរូប​តារា នោះ​អ្នក​ជម្ងឺ​វិកលចរិត ទទួលរង​ការ​វង្វេងស្មារតី ដែល​អាច​បំបែរ​អារម្មណ៍​ពួកគេ​ពី​ការស្វែងរក​សមិទ្ធិផល​ជាក់ស្តែង​។​
១២.​បញ្ហា​ក្នុងការ​គេង : អ្នក​ដែលមាន​ជម្ងឺ​នេះ​ច្រើន​តែមាន​បញ្ហា​ដំណេក​។ ក្នុងដំណាក់កាល​ធ្លាក់ទឹក​ចិត្ត​ពួកគេ​អាច​គេង​ច្រើន​ហួសហេតុ ហើយ​មាន​អារម្មណ៍​ធុញទ្រាន់​គ្រប់ពេល​។​
១៣.​គំនិត​ហោះហើរ : រោគសញ្ញា​នេះ អាចជា​អ្វីដែល​ពិបាក​សម្គាល់ ប៉ុន្តែ​វា​កើត​ឡើងជា​ញឹកញាប់ នៅពេល​នរណាម្នាក់​ស្ថិតក្នុង​ដំណាក់កាល​ម​ហិ​ច្ឆិ​តា​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង