ការកើនឡើង​នៃ​ករណី​កូ​វីដ​-១៩​ថ្មី នៅ​អាមេរិក​នៅតែ​បន្ត​ដោយ​គ្មាន​ទីបញ្ចប់​នៅពេលនេះ​។​

​កាសែត​ញូវយ៉ក​ថែម​ស៍បាន​រាយការណ៍​ថា ជា​មធ្យម​ប្រចាំថ្ងៃ​ករណី​ថ្មី នៅ​សប្តាហ៍​នេះ​គឺ ១៩១.៥២៤​ករណី ខ្ពស់ជាង​មធ្យមភាគ ដែល​បាន​កត់ត្រា​កាលពី​ពីរ​សប្តាហ៍​មុន​១២​ភាគរយ​។ មធ្យមភាគ​ថ្មី​មាន ២០៥.៥១៣​ករណី ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​

​ជារួម​សហរដ្ឋអាមេរិក​ឥឡូវនេះ បាន​បញ្ជាក់ថា​មាន​ករណី​កូ​វីដ​-១៩ ច្រើនជាង ១៤,៦​លាន ចាប់តាំងពី​ការ​រាតត្បាត​នៃ​វីរុស​នេះ​បានចាប់ផ្តើម​។ មាន​ករណី​ច្រើនជាង ១​លាន​ត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល ៥​ថ្ងៃ​ដំបូង​នៃ​ខែធ្នូ​។​

​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ច្រើនជាង ៩៧.០០០​នាក់ ដែលជា​កំណត់ត្រា​ថ្មី​។ ចំនួន​នោះ គឺ​ខ្ពស់ជាង​ចំនួន​ដែល​បាន​កត់​ទុក​កាលពី ១០​ថ្ងៃមុន​ដែលមាន​ចំនួន ១៣.០០០​នាក់​។​

​នៅ​សហរដ្ឋអាមេរិក​អ្នកស្លាប់​ដោយ​កូ​វីដ​-១៩ មាន​ច្រើនជាង ២៨១.០០០ នាក់ ដោយ​រាប់បញ្ចូល​ទាំង​ការស្លាប់​ចំនួន ២.១៩០​នាក់ ដែល​ត្រូវបាន​កត់ត្រា​កាលពី​ថ្ងៃ​សៅរ៍​។​

​វិទ្យាស្ថាន​វាស់វែង និង​វាយតម្លៃ​សុខភាព (IHME) ព្យាករណ៍​ថា​សហរដ្ឋអាមេរិក​នឹងមាន​មនុស្ស​ស្លាប់​ដល់​ទៅ ៤៧០.០០០​នាក់ នៅត្រឹម​ថ្ងៃទី ខែមីនា ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​នៅតែ​បន្ត​។​

​ក្រា​ហ្វិ​ច​តាមដាន​ប្រចាំថ្ងៃ​របស់​កាសែត​ញូវយ៉ក​ថែម​ស៍ បង្ហាញថា ៣៩​រដ្ឋ ដែលជា​កន្លែង “​ករណី​ថ្មី​ខ្ពស់​និង​នៅតែ​បន្ត​ខ្ពស់​”​។ ហើយ​មាន​រដ្ឋ​ចំនួន ១០ ដែលមាន “​ករណី​ខ្ពស់ជាង ប៉ុន្តែ​ធ្លាក់ចុះ​វិញ​” ។ មានតែ​កោះ​ហា​វ៉ៃ ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចុះបញ្ជី​ថា “​ទាប ហើយ​នៅតែ​ទាប​” ។​

​ក្រា​ហ្វិ​ច​តាមដាន​ប្រចាំ​សប្តាហ៍​ដោយ​រ៉​យ​ទ័​រ ដែល​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​រាយការណ៍​ថា​មាន​ករណី​ថ្មី ១,១​លាន​ករណី​ក្នុង​សប្តាហ៍​នេះ ក៏ដូចជា​ករណី ស្លាប់​ចំនួន ១​ម៉ឺន​នាក់​។ ចំនួន​នេះ គឺមាន​ចំនួន​ជិត​៤​ភាគរយ ទាប​ជាង​សប្តាហ៍​មុន ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​បានចង្អុលបង្ហាញ​ថា ថ្ងៃ​ចុង​សប្តាហ៍​នៃ​ពិធី Thanksgiving អាច​បណ្តាលឱ្យមាន​ករ​ណី​ខ្លះ​មិនទាន់បាន​រាយការណ៍​។​

​រ៉​យ​ទ័​រ​រាយការណ៍​ថា​មាន​រដ្ឋ​ចំនួន​១៦ ដែល​ករណី​ថ្មី​បានកើត​ឡើង​នៅ​សប្តាហ៍​មុននេះ​។​

​អត្រា​នៃ​លទ្ធផល​តេស្ត​វិជ្ជមាន​ទូទាំងប្រទេស នៅ​សប្តាហ៍​មុន និង​សប្តាហ៍​មុន​មួយទៀត​គឺ ៩,៨​ភាគរយ​ដូចគ្នា​។ អង្គការ​សុខភាព​ពិភពលោក​ចាត់ទុក​កម្រិត​ខ្ពស់ជាង ៥​ភាគរយ​ថា “​ក្តីកង្វល់​” ។​

​រដ្ឋ​អាយ​អូ​វ៉ា គឺ​ខ្ពស់បំផុត ៥០​ភាគរយ តាម​ពីក្រោយ​ដោយ​រដ្ឋ​អាយ​ដា​ហូ ៤៤​ភាគរយ និង​ដា​កូតា​ខាងត្បូង​មាន ៤១​ភាគរយ​។​

*​កន្លែង​ដែលមាន​ករណី​ខ្ពស់បំផុត​

-​បើ​គិត​ជា​ភាគរយ​ទីក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​ពី​ការកើនឡើង​ដ៏​ធំ​បំផុត​ក្នុងចំណោម​រដ្ឋ​សម្រាប់​ករណី​ដែល​បានបញ្ជាក់​ថ្មីៗ នៅក្នុង​សប្តាហ៍​នេះ​។ រដ្ឋ​បាន​កត់ត្រា​ការធ្វើ​តេស្ត​វិជ្ជមាន​ថ្មី​ចំនួន ២១.៤៤០ ក្នុង​រយៈពេល​មួយ​សប្តាហ៍​មុន​ពោលគឺ​កើនឡើង ៩១ ភាគរយ​។​

-​រដ្ឋ​បន្ទាប់​គឺ​កាលីហ្វ័រ​នីញ៉ា ដែល​ការកើនឡើង ៣០​ភាគរយ ដល់​ទៅ ៩៩.៤៦៥ ករណី​ថ្មី​។ កាលពី​ថ្ងៃ​ពុធ រដ្ឋ​បាន​រាយការណ៍​អំពី​ករណី​ជាង ២ ម៉ឺន​ករណី ដែលជា​កំណត់ត្រា​ក្នុង​មួយថ្ងៃ​ថ្មី​មួយ​។​

-​ទី​បី​គឺ​ទីក្រុង​ញូវយ៉ក ដែល​បង្ហាញ​ពី​ការកើនឡើង ២៥ ភាគរយ ជាមួយនឹង​ករណី​ថ្មី​ចំនួន ៤៤.៩៦៥ ។​

-​រដ្ឋ Nevada ស្ថិតនៅ​លំដាប់​ទី​បួន​ជាមួយនឹង​ករណី​ថ្មី​ចំនួន ១៦,៦៣៩ ករណី​ដែល​កើនឡើង ២១ ភាគរយ​។​

-​រដ្ឋ​ញូ​វ​ជឺ​ស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៥ ដោយមាន ២៩.៩៣៦ កើនឡើង ២០ ភាគរយ​។​

-​បើ​និយាយ​ពី​ចំនួន​ទាប​វិញ គឺ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ស្ថិតក្នុង​លំដាប់​កំពូល​ជាមួយនឹង​ករណី​ថ្មី​ជិត ១០០.០០០ ករណី​។​

-​រដ្ឋ​តិច​សាស់​នៅតែ​ស្ថិតក្នុង​លំដាប់​ទី​២ ជាមួយនឹង​ការធ្វើ​តេស្ត​វិជ្ជមាន​ថ្មី​ចំនួន ៧៣,០៧២ ដែលជា​ការថយចុះ ៧ ភាគរយ ធៀប​នឹង​សប្តាហ៍​មុន​។​

-​រដ្ឋ Illinois បាន​ធ្លា​ក់មក​ចំណាត់ថ្នាក់​លេខ ៣ ដោយមាន​ករណី​ថ្មី​ចំនួន ៦៣.៩៦០ ករណី គឺ​ធ្លាក់ចុះ​ជិត ២៣ ភាគរយ​។​

-​រដ្ឋ​អូ​ហៃ​អូ គឺ​ស្ថិតនៅ​ពីក្រោយ​លេខ​បួន​ជាមួយនឹង​ករណី​ថ្មី​ចំនួន ៦៣.០១៣ កើនឡើង ១៨ ភាគរយ​។​

-​រដ្ឋ​ផ្លរីដា​ឈរ​នៅ​លំដាប់​ទី​៥ ជាមួយនឹង​ការធ្វើ​តេស្ត​វិជ្ជមាន​ថ្មី​ចំនួន ៥៤,២៤៦ កើនឡើង ២​ភាគរយ​។​

​មានការ​ព្រួយបារម្ភ​ថ្មី​អំពី​ការរីក​រាលដាល​នៃ​កូ​វី​-១៩ នៅក្នុង​មណ្ឌល​ថែទាំ​។ មាន​មនុស្ស​ស្លាប់​ជាង ៣.០០០ នាក់​នៅ​មណ្ឌល​ថែទាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លងទៅ ដែលជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ខែមិថុនា​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង