​យោងតាម CDC បានឱ្យដឹងថា នៅ​សហរដ្ឋអាមេរិក​ជម្ងឺ​បេះដូង ជា​ជម្ងឺ​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នាំមុខ​មួយ ដោយ​ក្នុងចំណោម​៤​នាក់​នៃ​អ្នក​ជម្ងឺ​បេះដូង គឺមាន​ម្នាក់​ស្លាប់​។ ដូច្នោះ គឺ​ប្រហែលជា ៦១០.០០០​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​ជា​រៀងរាល់ឆ្នាំ​។​

​ជំងឺ​បេះដូង គឺ​មិន​រើសអើង​ទេ​។ វា​ជា​បុព្វហេតុ​ឈានមុខ​នៃ​ការស្លាប់​របស់​ប្រជាជន​ជាច្រើន រួមទាំង​ជនជាតិ​ស្បែ​កស អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ និង​ជនជាតិ​ស្បែក​ខ្មៅ​។ ស្ទើរតែ​ពាក់កណ្តាល​នៃ​ជនជាតិ​អាមេរិក មាន​ហានិភ័យ​នៃ​ជំងឺ​បេះដូង ហើយ​ចំនួន​នេះ​កំពុង​កើនឡើង​។

​ខណៈពេលដែល​ជំងឺ​បេះដូង​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត មនុស្ស​ក៏​អាច​ការពារ​វា​បាន​ផងដែរ ដោយ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​នៃ​ការរស់នៅ​ដែលមាន​សុខភាព​ល្អ​។

​តើ​ជំងឺ​បេះដូង​មាន​ប៉ុន្មាន​ប្រភេទ​? ជំងឺ​បេះដូង រួមបញ្ចូល​បញ្ហា​ជាច្រើន​នៃ​សរសៃឈាម​បេះដូង​។ ប្រភេទ​នៃ​ជំងឺ​បេះដូង​រួមមាន​៖

-​ចង្វាក់បេះដូង​លោត​ខុសធម្មតា ( arrhythmia)
-​ការឡើង​រឹង​នៃ​សរសៃឈាម (Atherosclerosis)
-​សាច់ដុំ​បេះដូង​រឹង​ឬ​ខ្សោយ (Cardiomyopathy)
-​ជំងឺ​បេះដូង​ពី​កំណើត​-(​ភាពមិនប្រក្រតី​នៃ​បេះដូង​ដែលមាន​តាំងពី​កំណើត​) (Congenital heart defects)
-​ជំងឺ​សរសៃឈាម​បេះដូង (Coronary artery disease (CAD)
-​ជំងឺ​បេះដូង (​បណ្តាលមកពី​បាក់តេរី​វីរុស​ឬ​ប៉ារ៉ាស៊ីត​) (Heart infections)៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង