ភាគច្រើននៃពួកយើងដឹងហើយថាការទទួលទានទឹកដោះគោ គឺល្អសម្រាប់សុខភាពឆ្អឹងជួយឱ្យកាន់តែរឹងមាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍ល្អៗផ្សេងទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរឧស្សាហ៍ទទួលទានទឹកដោះគោនៅមុនពេលចូលគេង ៖
១. ជួយកាត់បន្ថយស្ត្រេស
ទឹកដោះគោក្ដៅៗមួយកែវ គឺល្អបំផុតដើម្បីបន្ថយស្ត្រេសដោយភេសជ្ជៈនេះជួយសម្រួលសាច់ដុំនិងសសៃប្រសាទ។ វាថែមទាំងជួយឱ្យអ្នកឆាប់គេងលក់ដោយផ្ដល់នូវអ័រម៉ូនមេឡាតូនីននិងអាស៊ីតអាមីណូ tryptophan ដល់រាងកាយ។
២. ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន
ប្រសិនបើអ្នកទទួលទានអាហារពេលល្ងាចចន្លោះពេលឃ្លាតគ្នាពេកមុនពេលចូលគេង អ្នកអាចនឹងមានបញ្ហាគេងមិនស្កប់។ ប្រសិនបើអ្នកចង់ចៀសផុតពីការភ្ញាក់ដឹងខ្លួនកណ្ដាលយប់ដោយសារកូរពោះព្រោះឃ្លាន ចូរទទួលទានទឹកដោះគោនៅមុនពេលចូលគេង។
៣. ល្អសម្រាប់អ្នកចង់ស្រកទម្ងន់
មនុស្សភាគច្រើនដែលចង់ស្រកទម្ងន់តែងដកទឹកដោះគោពីក្នុងរបបអាហារ។ ប៉ុន្តែការពិតទៅកម្រិតមធ្យម ទឹកដោះគោអាចមានប្រយោជន៍សម្រាប់ពួកគេខណៈដែលភេសជ្ជៈនេះជួយទប់ចំណង់អាហារ។ ការទទួលទានទឹកដោះគោស្រស់ ១កែវពេញអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
៤. ជួយឱ្យសក់ភ្លឺទន់រលោង
អាស៊ីតខ្លាញ់និងអាស៊ីតអាមីណូក្នុងទឹកដោះគោជួយផ្ដល់ឱ្យអ្នកនូវសក់ដែលមានសុខភាពល្អ ហើយកាន់តែស្រស់ស្អាត។ វាក៏ជាមូលហេតុតែមួយដែលផលិតថែរក្សាសក់ភាគច្រើនមានផ្ទុកទឹកគោក្នុងនោះ។ ទឹកដោះគោមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលក្រៅពីជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំហើយនោះ ជាតិរ៉ែនេះក៏ចាំបាច់សម្រាប់ការលូតលាស់នៃសក់ ក៏ដូចជាំទប់ស្កាត់បញ្ហាសក់ជ្រុះផងដែរ។
៥. ដោះស្រាយបញ្ហាអាស៊ីតក្រពះឡើងខ្ពស់
ទឹកដោះគោជួយគ្របដណ្ដប់ស្រទាប់ក្រពះការពារវាពីអាការៈរលាកដោយអាស៊ីតក្រពះឡើងខ្ពស់ចាំបាច់សម្រាប់ការរំលាយអាហារ។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមក្នុងទឹកគោជួយបន្សាបជាតិអាស៊ីតបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវចាំថាមនុស្សមួយចំនួនងាយនឹងជួបប្រទះអាការៈអាស៊ីតក្រពះឡើងខ្ពស់ម្ដងទៀតក្រោយពេលទទួលទានទឹកដោះគោ។
៦. វាអាចបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់
ទឹកដោះគោមានផ្ទុកប្រូតេអ៊ីនហៅថា casein និង whey។ ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថាការទទួលទានប្រូតេអ៊ីន casein និងwhey នៅពេលល្ងាចអាចបង្កើនការសំយោគប្រូតេអ៊ីននៃសាច់ដុំ៕