Join with Health.com.kh on Telegram

​ចម្លើយ​នោះ​គឺថា ទេ​ជំងឺ​រលាក​សួត​ខ្លួន​វា គឺ​មិនមែន​ជា​ជំងឺឆ្លង​នោះទេ​។ ប៉ុន្តែ​ការបង្ក​រោគ ដែល​បណ្តាល អោយ​មាន​ជំងឺ​នេះ គឺ​អាច​នឹង ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ មនុស្ស​ម្នាក់​ទៀត​បាន​។ ឧទាហរណ៍ ប្រសិនបើ អ្នក​មាន​ការបង្ក​រោគ ផ្នែក​ប្រព័ន្ធ​ដកដង្ហើម ដែល​បាន​បណ្តាលមកពី ពពួក​សត្វល្អិត ដែល​មាន​ការចម្លង ហើយ​ការ ឆ្លង​នេះ អាច​ធ្វើអោយ​អ្នក​មាន ជំងឺ​រលាក​សួត​បាន នោះ​អ្នក​ដទៃ​ទៀត ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក អាច​នឹង ទទួលបាន​នូវ ពពួក​មេរោគ​សត្វល្អិត ទាំង​នេះ​ពី​អ្នក​បាន ។ តែ​ទោះជា​យ៉ាងណា ក៏​ដោយ​វា មិនមែន​សុទ្ធ តែ​អាច​បង្ក​អោយ​អ្នក វិវត្ត​មាន​ជំងឺ​រលាក​សួត​បាន​ទាំងអស់​នោះ​ទេ ។​


​និយមន័យ​ជា​មូលដ្ឋាន របស់​ជំងឺ​រលាក​សួត គឺ​បានន័យថា អ្នក​មាន​ការបង្ក​រោគ នៅក្នុង​ប្រអប់​ទ្រូង ដែល បណ្តាលមកពី គ្រប់​ប្រភេទ​នៃ​វីរុស​ទាំងអស់ ដែល​បានមកពី ការទទួលបាន នៅក្នុង​សហគមន៍ ជា​ឧទាហរណ៍ មានដូចជា ពពួក legionella និង staph aureus ឬ អ្នក​បាន​ឆ្លង​វា ពី​ក្នុង​មន្ទីរពេទ្យ​ដែល មានដូចជា ពពួក​បាក់តេរី​ក្រា​មដក ជាដើម ។​


​ដូច្នេះ បើទោះជា ជំងឺ​សួត​ខ្លួន​វា មិនមែន​ជា​ជំងឺឆ្លង​ក៏ដោយ តែ​មូលហេតុ​ដែល​បណ្តាល​អោយ​វា មាន​គឺអាច ចម្លង​ដល់​យើង​បាន ។ អ្នក​ត្រូវ​ធ្វើការ​កណ្តាស់​ដោយ​ប្រើ​កន្សែង​ដៃ ផ្ទាល់ខ្លួន និង តែង​ធ្វើការ លាង​សម្អាត​ដៃ អោយបាន​ញឹកញាប់ ដើម្បី​ចៀសវាង នូវ​ការ​រាលដាល នូវ​ពពូក​មេរោគ​ផ្សេងៗ ដែលមាន នៅ​ជុំ​វី​ញ​ខ្លួន​យើង ៕