នៅពេលដែលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបតែងតែសប្បាយចិត្តហើយរងចាំថ្ងៃដែលកូនមកកាន់ពិភពលោកនេះ។ ដូចនេះគេតែងតែទិញរបស់របរប្រើប្រាស់ផ្សេងៗដើម្បីត្រៀមទុកជាមុន។ តើមានរបស់របរអ្វីខ្លះដែលអ្នកម្តាយងាយទិញខុសនោះ?

1. ការទិញខោអាវច្រើនសម្រាប់ទារកគឺជាទង្វើខុស ព្រោះទារកឆាប់លូតលាស់ណាស់បើអ្នកទិញច្រើនគឺខ្ជះខ្ជាយលុយខ្លាំងណាស់។ ជាងនេះទៅទៀតអ្នកត្រូវតែបោកសិនមុនពេលឱ្យកូនពាក់ចៀសវាងវាធ្វើឱ្យប្រតិកម្មស្បែកកូន។

2. មិនត្រូវទិញសាប៊ូដុសខ្លួនឱ្យទារកអាយុក្រោមកន្លះខួបប្រើទេ ព្រោះស្បែកកូននៅខ្ចីបើប្រើវាអាចអាឡែកស៊ីបាន។ ដូចនេះមិនគួរប្រើឡើយនៅពេលដែលកូនតូចខ្លាំងពេក។

3. បើនិយាយដល់ការទិញគ្រែសម្រាប់ទារកគេង អ្នកម្តាយគួរតែជ្រើសរើសគ្រែដែលទន់ មានសុវត្ថិភាពដល់កូន មិនត្រូវជ្រើសរើសគ្រែដែលស្អាតហើយធ្វើឱ្យប៉ះពាល់សុខភាពកូនទេ ព្រោះគ្រែដែលស្អាតហើយរឹងគឺពិបាកគេងណាស់ ដោយធ្វើឲ្យកូនគេងមិនស្ងប់ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង