មានមនុស្សជាច្រើនធ្លាប់មានបញ្ហាបន្តិចបន្តួចជាមួយនឹងជង្គង់របស់ពួកគេ នៅក្នុងពេលណាមួយ ឬ ពេល ណាផ្សេងទៀត។ ភាគច្រើនការធ្វើចលនារបស់រាងកាយយើង គឺមិនបណ្តាលអោយយើងមានបញ្ហាអ្វីនោះទេប៉ុន្តែ វាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលថារោគសញ្ញាទាំងនោះមានការវិវត្តន៍ ដោយសារតែ ការប៉ះទង្គិចរបស់ជង្គង់យើងតែងតែកើតមានរៀងរាល់ថ្ងៃ គឺការប្រើប្រាស់វាច្រើនជ្រុល ឬ បណ្តាលមកពីការរងរបួស។ បញ្ហា និង ការរងរបួសនៅជង្គង់ ជារឿយៗគឺច្រើនកើតឡើងក្នុងអំឡុងពេល នៃការហាត់កីឡា ឬ ការធ្វើ សកម្មភាពនៃការលំហែកាយ ការធ្វើការងារមួយចំនួន ឬ ការងារប្រចាំថ្ងៃនៅក្នុងផ្ទះ។
ក្បាលជង្គង់ គឺជាសន្លាក់ដ៏ធំជាងគេនៅក្នុងរាងកាយ។ ផ្នែកខាងលើ និង ខាងក្រោមនៃឆ្អឹងរបស់ក្បាលជង្គង់ត្រូវបានចែកដាច់ពីគ្នាដោយសារថាសទម្រពីរ។ ផ្នែកនៃឆ្អឹងជើងខាងលើ ( ឆ្អឹងភ្លៅ) និង ផ្នែកនៃឆ្អឹងជើងខាងក្រោម( ឆ្អឹងស្មងជើង) ត្រូវបានភ្ជាប់គ្នាដោយសារសសៃចំណង, សសៃពួរ និង សាច់ដុំជាច្រើន។ ស្រទាប់ខាងលើនៃឆ្អឹងនៅខាងក្នុងសន្លាក់ក្បាលជង្គង់ គឺត្រូវបានស្រោបដោយ ស្រទាប់ឆ្អឹងខ្ចីនៃសន្លាក់ ( articular cartilage) ដែលអាចបំបាត់ភាពឈឺចាប់ និង ផ្តល់អោយមកវិញនូវភាពរអិល ដែលអាចអោយស្រទាប់ខាងលើធ្វើចលនាសន្លាក់បាន។
ទោះបីជាបញ្ហារបស់ក្បាលជង្គង់ គឺជារឿយៗត្រូវបានកើតឡើងដោយសារតែការរងរបួស ចំពោះផ្នែកណាមួយឬ ផ្នែកជាច្រើនទៀតនៃរចនាសម្ព័ន្ធទាំងនេះ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ។ មានមនុស្សមួយចំនួនគឺហាក់ដូចជាមាន ការវិវត្តន៍ទៅនឹងបញ្ហានៃក្បាលជង្គង់ជាង អ្នកដទៃទៀត។ ការងារភាគច្រើន, កីឡា និងសកម្មភាពកំសាន្តមួយចំនួន , ចូលដល់វ័យចំណាស់ ឬ ការមានជំងឺដូចជា ជំងឺពុកឆ្អឹង ឬ រលាកសន្លាក់គឺអាចធ្វើអោយអ្នកបង្កើនឱកាសនៃការមានបញ្ហាជាមួយនឹងក្បាលជង្គង់របស់អ្នក ។
ការរងរបួសមានភ្លាមៗ ( ស្រួចស្រាវ)
ការរងរបួសគឺជាមូលហេតុទូទៅដែលបណ្តាលអោយមានបញ្ហាជាមួយនឹងក្បាលជង្គង់។ ការរងរបួសភ្លាមៗ(ឬស្រួចស្រាវ) អាចកើតឡើងដោយសារតែ ការប៉ះទង្គិចផ្ទាល់ទៅនឹងជង្គង់ ឬ ដោយសារតែការបត់បែនក្នុងសភាពមិនប្រក្រតី ការបត់ក្បាលជង្គង់ ឬ ការវាយទៅលើក្បាលជង្គង់។ ការឈឺចាប់, ជាំ ឬ ការឡើងហើមប៉ោងអាចនឹងមានសភាពធ្ងន់ធ្ងរ និង មានការវិវត្តន៍យ៉ាងឆាប់រហ័សក្នុងរយៈពេលមួយនាទី បន្ទាប់ពីការរងនូវការប៉ះទង្គិចនេះ។សសៃប្រសាទ និង សសៃឈាមអាចនឹងត្រូវ សង្កត់កៀប ឬ រងការខូចខាតក្នុងខណៈពេលនៃការរងរបួស។ ក្បាលជង្គង់ ឬ ជើងផ្នែកខាងក្រោមអាចនឹងមានអារម្មណ៍ថាស្ពឹក ,ចុះខ្សោយ ឬ ត្រជាក់ , ចាក់ឆៀបៗ ឬ មើលទៅដូចជាស្លេកស្លាំង ឬ ឡើងខៀវ។
ការរងរបួសស្រួចស្រាវរួមមានដូចជា ៖
- ការគ្រេច ការឈឺចាប់ ឬ ការរងរបួសផ្សេងៗទៀតទៅលើសសៃចំណង និង សសៃពួរដែលចងភ្ជាប់ និងទ្រទ្រង់ក្បាលជង្គង់ ។
- ការរហែកនៃភាពយឺតយាររបស់ទ្រនាប់នៃ សន្លាក់ក្បាលជង្គង់។
- ការរហែកសសៃចំណង។ សសៃចំណង medial collateral គឺជាសន្លាក់នៃជង្គង់ដែលតែងតែទទួលរងរបួសការបាក់បែកគំរបក្បាលជង្គង់ បំណែកខាងក្រោមនៃឆ្អឹងភ្លៅ ឬ ក៏ផ្នែកខាងលើនៃឆ្អឹងស្មងជើង។ ការបាក់ឆ្អឹងគឺតែងតែបណ្តាលមកពី កម្លាំងសង្កត់មិនប្រក្រតី ដូចជាការដួលប៉ះទៅលើជង្គង់ ចលនារមួលធ្ងន់ធ្ងរកំលាំងសង្កត់ធ្ងន់ធ្ងរដែលបត់ជង្គង់ ឬ ក៏នៅពេលដែលក្បាលជង្គង់បាន បុកយ៉ាងខ្លាំងទៅនឹងវត្ថុអ្វីមួយ ។
- ការភ្លាត់ឆ្អឹងក្បាលជង្គង់។ ការភ្លាត់នេះកើតមានជារឿយៗចំពោះក្មេងស្រីដែលមានអាយុពី ១៣ ទៅ ១៨ឆ្នាំ
- បណែកនៃឆ្អឹង ឬ ជាលិកាពីការបាក់បែកឆ្អឹង ឬ ការភ្លាត់ឆ្អឹងនេះអាចជាប់នៅក្នុងសន្លាក់ និង បង្អាក់ដល់ការធ្វើចលនា ។
- ការភ្លាត់សន្លាក់ឆ្អឹងក្បាលជង្គង់ ។ នេះគឺជាការរងរបួស ដ៏កម្រដែលទាមទារនូវចលនាដ៏ខ្លាំងក្លា ។ វាគឺជាការរងរបួសដ៏ធ្ងន់ធ្ងរ និង ទាមទារនូវការថែទាំផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់ ។
ការរងរបួសដោយសារការប្រើប្រាស់ក្បាលជង្គង់ច្រើនពេក
ការរងរបួសនេះកើតមានជាមួយនឹងសកម្មភាពដែលតែងតែ កើតមានដដែលៗ ឬ ការបន្តដាក់សម្ពាធលើឆ្អឹងក្បាលជង្គង់។ សកម្មភាពមួយចំនួន មានដូចជា ការឡើងជណ្តើរ, ការធាក់កង់, ការរត់ត្រេះៗ ឬ ការលោតសង្កត់ទៅលើសន្លាក់ និង ជាលិកាផ្សេងទៀត នឹងអាចបណ្តាលអោយមានការក្តៅក្រហាយ និង នាំអោយមានការរលាក ។
ការរងរបួសដោយសារ ការប្រើប្រាស់ក្បាលជង្គង់ច្រើនជ្រុលនេះ មានដូចជា ៖
- ការរលាកកូនថង់តូចៗនៃសារធាតុរាវដែល ជាទ្រនាប់ និង ជាទឹករំអិលនៃឆ្អឹងក្បាលជង្គង់ ។
- ការរលាកនៃសសៃពួរ ឬ ការដាច់រហែកតូចៗនៃសសៃពួរ។
- ការឡើងក្រាស់ ឬ ជាប់ស្អិតនៃសសៃចំណងរបស់ ឆ្អឹងក្បាលជង្គង់។
- ការឈឺចាប់នៅផ្នែកខាងមុខ នៃឆ្អឹងក្បាលជង្គង់ដោយសារ តែការប្រើប្រាស់វាច្រើនជ្រុល , ការរងរបួស,ការកើនទំងន់ហួសប្រមាណ ឬ ក៏មានបញ្ហានៅត្រង់គម្របក្បាលឆ្អឹងជង្គង់ ។
- ការក្តៅរោលក្រហាយ និង រលាកនៃក្រុមជាលិកាសសៃឆ្មារៗ ដែលរត់ចុះក្រោមនៃផ្នែកខាងក្រៅនៃឆ្អឹងភ្លៅ ។
ស្ថានភាពផ្សេងៗ ដែលបណ្តាលអោយមានបញ្ហាជាមួយនឹងឆ្អឹងក្បាលជង្គង់
បញ្ហាដែលមិនទាក់ទងដោយផ្ទាល់ទៅនឹង ការរងរបួស ឬ ការប្រើប្រាស់ច្រើនជ្រុលនោះ គឺអាចបណ្តាលមកពីផ្នែកខាងក្នុង ឬ ផ្នែកជុំវិញនៃឆ្អឹងក្បាលជង្គង់ ។
- ជំងឺរលាកឆ្អឹងរុំារ៉ៃ ( ជំងឺនៃដំណើរការរបស់សន្លាក់មិនប្រក្រតី) អាចបណ្តាលអោយមានការឈឺចាប់ នៅឆ្អឹងក្បាលជង្គង់ ដែលមានសភាពកាន់តែអាក្រក់នៅពេលព្រឹក និង មានភាពធូរស្រាលវិញនូវពេលរសៀល។
- វាជារឿយៗវិវត្ត នៅត្រង់ចំណុចដែលធ្លាប់រងរបួសពីមុនមក។ ប្រភេទផ្សេងទៀតនៃការរលាកសន្លាក់មានដូចជា ជំងឺរលាកសន្លាក់ឆ្អឹង , ជំងឺប្រគ្រីវ និង ជំងឺរបេង ក៏អាចធ្វើអោយមាន ការឈឺចាប់នៅក្បាលជង្គង់ឡើងហើមប៉ោង និង រឹង ។
- ជំងឺ Osgood- Schlatter អាចធ្វើអោយមានការឈឺចាប់ ហើមប៉ោង និង តឹងណែននៅផ្នែកខាងមុខនៃឆ្អឹងក្បាលជង្គង់ផ្នែកខាងក្រោមនៃគម្របឆ្អឹងក្បាលជង្គង់ ។ វាកើតមានជាពិសេសចំពោះក្មេងប្រុសដែលមានអាយុពី ១១ ទៅ ១៥ឆ្នាំ ។
- ពងទឹកនៅត្រង់សន្លាក់គន្លាក់អាចម៍ អាចបណ្តាលអោយមានការហើមប៉ោង នៅផ្នែកខាងក្រោយនៃឆ្អឹងក្បាលជង្គង់ ។
- ការបង្ករោគនៅក្នុងស្បែក,សន្លាក់, ឆ្អឹង, កន្លាល់ឆ្អឹង អាចបណ្តាលអោយមានការឈឺចាប់ និង ការបន្ថយនូវ ការធ្វើចលនារបស់ឆ្អឹងក្បាលជង្គង់ ។
- បញ្ហានៅត្រង់កន្លែងផ្សេងទៀត នៅក្នុងរាងកាយ ដូចជា ការកៀបសង្កត់សសៃប្រសាទ ឬ ក៏បញ្ហានៅត្រង់ត្រគាក ពេលខ្លះក៏អាចធ្វើអោយមានការឈឺចាប់នៅក្បាលជង្គង់ផងដែរ ។
- Osteochondritis dissecans អាចនាំអោយមានការឈឺចាប់ និង កាត់បន្ថយនូវការធ្វើចលនា នៅពេលដែល មានបំណែកឆ្អឹងណាមួយ ឬ ឆ្អឹងខ្ចី ឬ វាទាំងពីរនៅជាប់ក្នុងសន្លាក់ក្បាលជង្គង់ ដែលអាចធ្វើអោយមានការបាត់បង់នូវការផ្គត់ផ្គង់ឈាម និង ស្លាប់ ។
ការព្យាបាល
ការព្យាបាលបញ្ហារបស់ ក្បាលជង្គង់ ឬ ការរងរបួសអាចរួមមានដូចជា ការកំណត់នូវជំនួយបឋម,ការសម្រាក,ការដាក់រណប, ការព្យាបាលដោយចលនា,ការប្រើប្រាស់ឱសថ និង ក្នុងករណីខ្លះទៀតអាចឈានទៅដល់ការវះកាត់ ។ ការព្យាបាលគឺ អាស្រ័យទៅលើទីតាំង, ប្រភេទ និង សភាពធ្ងន់ធ្ងរនៃការរងរបួស ក៏គិតរួមផងដែរទាំង អាយុ,ស្ថានភាពសុខភាពនិងកំរិតនៃការធ្វើចលនា មានដូចជាការងារ, ប្រភេទនៃការធ្វើចលនា និង ចំណង់ចំណូលចិត្តរបស់អ្នក ។