បាតកែងជើងដុះបន្លាគឺជាការកកជាតិកាល់ស្យូមនៅខាងក្រោមឆ្អឹងកែងជើង។ ពេលថតកាំរស្មីអ៊ិច យើងនឹងអាចមើលឃើញបន្លាដ៏ស្រួចមួយចេញពីបាតកែងជើងរហូតដល់ ២សង់ទីម៉ែត្រក៏មាន។
ទោះបីជាជំងឺដុះបាតកែងជើងដុះបន្លាច្រើនតែមិនបង្កការឈឺចាប់ក៏ដោយ ក៏វាអាចធ្វើអោយបន្លាដែលដុះចេញមកនោះឈឺបានដែរ។ ជំងឺនេះតែងមានទំនាក់ទំនងនឹងការរលាកស្រោមសាច់ដុំបាតជើង ដែលវាជាការរលាកមួយមានការឈឺចាប់ជាខ្លាំង។
ចំពោះការព្យាបាលទៅលើជំងឺជំងឺនេះមានដូចជា ការហាត់ប្រាណ ថ្នាំបំបាត់ការរលាក និងថ្នាំចាក់ប្រភេទ Cortisone។ ប្រសិនបើការព្យាបាលបែបនេះបរាជ័យ អ្វីដែលជាជម្រើសបន្ទាប់គឺវះកាត់។
មូលហេតុ
បន្លាដុះបាតកែងជើងកើតឡើងនៅពេលជាតិកាល់ស្យូមកកនៅខាងក្រោមឆ្អឹងកែងជើង ហើយតែងតែមានរយៈពេលច្រើនខែទើបដឹង។ បន្លានេះច្រើនតែបណ្តាលមកពីការគ្រិចសាច់ដុំប្រអប់ជើង និងសរសៃចងឆ្អឹង ហើយចេញតែរហែកភ្នាសគ្របឆ្អឹងកែងជើងម្តងហើយម្តងទៀត។ បន្លាដុះបាតជើងច្រើនតែកើតមានជាញឹកញាប់លើកីឡាករអត្តពលកម្មដែលប្រើសកម្មភាពជើងច្រើនដូចជា ការរត់ ឬលោត។
កត្តាប្រឈមមុខ
- ដំណើរនៃការដើរមិនធម្មតា ដែលវាដាក់សម្ពាធទៅលើឆ្អឹងកែងជើង សរសៃចងឆ្អឹងនិងសរសៃប្រសាទក្បែកែងជើងច្រើនពេក។
- ការរត់ ឬដើរនៅលើផ្ទៃដែលរឹងៗ
- បញ្ហាស្បែកជើងដែលពុំសូវមានការទ្រទ្រង់ជើងគ្រប់គ្រាន់
- ធាត់ពេក
- អាយុកាន់តែច្រើនកាន់តែកាត់បន្ថយភាពបត់បែននៃស្រោមសាច់ដុំបាតជើង និងធ្វើអោយទ្រនាប់ការពារឆ្អឹងកែងជើងស្តើង
- ជំងឺទឹកនោមផ្អែម
- ចំនាយពេលប្រើប្រអប់ជើងច្រើនពេក
រោគសញ្ញា
ការដុះបន្លាក្នុងបាតកែងជើងមិនបង្កជារោគសញ្ញាអ្វីទេ។ ប៉ុន្តែវាអាចទាក់ទងនឹងការឈឺចាប់រ៉ាំរ៉ៃជាពិសេសក្នុងពេលកំពុងដើរ ឬរត់តិចៗ ប្រសិនបើការរលាកកើតមាននៅត្រងចំនុចមានបន្លាដុះនោះ។ ជាទូទៅ មូលហេតុនៃការឈឺចាប់មិនមែនជាបន្លាទេ ប៉ុន្តែដោយសារតែការមានរបួសទៅលើជាលិការទន់ៗទៅវិញទេ។
មនុស្សជាច្រើនប្រាប់អំពីការឈឺចាប់របស់បន្លាដុះក្នុងបាតកែងជើង និងការរលាកស្រោមសាច់ដុំបាតជើងនេះដូចជា មានម្ជុលចាក់ពីក្រោមបាតជើងនៅពេលក្រោកឈរនៅពេលប្រឹង ហើយការឈឺចាប់នោះវានឹងនៅឈឺងំនៅកន្លែងនោះរហូត។ ពួកគេតែងតែប្រាប់ពីការឈឺនោះថា ឈឺដូចគេយកអ្វីមកចាក់ក្រោយពីឈឬ អង្គុយរយៈពេលយូរ៕