Join with Health.com.kh on Telegram

ជាមធ្យមមនុស្សម្នាក់ផោម ១៥ ដងក្នុងមួយថ្ងៃ ហើយចំនួននេះអាចកើនឡើងដល់ ៤០ ដង!(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការផោម គឺបណ្ដាលមកពីខ្យល់និងជាតិហ្គាសដែលជាប់ស្ទះក្នុងរាងកាយ។ ទោះបីវាជាដំណើរការធម្មតាមួយនៃរាងកាយ ប៉ុន្តែវាអាចបង្កសម្លេងនិងក្លិនដែលនាំឱ្យអ្នកអៀនខ្មាស់ខ្លះដែរ។ នេះជាមូលហេតុចម្បងដែលនាំឱ្យភាគច្រើននៃពួកយើងព្យាយាមទប់ផោម។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាគំនិតដ៏ល្អឡើយព្រោះការធ្វើបែបនេះអាចបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទប់ផោម ៖

១. រាងកាយអាចស្រូបយកវាវិញ

នៅពេលអ្នកបង្ខំរាងកាយឱ្យទប់ផោម នោះរាងកាយគ្មានជម្រើសអ្វីក្រៅពីស្រូបយកវាវិញឡើយ។ វាអាចត្រូវបញ្ជូនទៅក្នុងប្រព័ន្ធរាងកាយម្ដងទៀត ហើយអាចគេចចេញតាមរយៈការដកដង្ហើម ឬការភើ។

២. វាអាចបង្កការឈឺចាប់និងក្រហាយទ្រូង

នៅពេលអ្នកកន្ត្រាក់សាច់ដុំដើម្បីទប់ផោមមិនឱ្យលេចចេញ វាបង្កជាសម្ពាធនៅផ្នែកខាងក្នុងនៃរាងកាយនាំឱ្យឈឺចាប់ ពិបាករំលាយអាហារ និងក្រហាយទ្រូង។ ប្រសិនបើអ្នកឧស្សាហ៍ប្រឹងទប់ផោមជាប្រចាំ វាក៏អាចបង្កអាការៈហើមក្នុងបំពង់រំលាយអាហារផងដែរ។

៣. វាជះឥទ្ធិពលលើសុខភាពពោះវៀនធំ

ការផោមជួយបំបាត់សម្ពាធក្នុងរាងកាយ។ ខណៈដែលការផោមល្អចំពោះសុខភាពពោះវៀនធំ ការទប់វាអាចបង្កជាបញ្ហាផ្សេងៗរួមបញ្ចូលទាំងជំងឺឬសដូងបាត។

៤. វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ហើមពោះគ្រប់ពេល

ការទប់ផោមក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ហើមពោះផងដែរ។

៥. វាអាចបង្កជាបញ្ហាគួរឱ្យព្រួយបារម្ភ

ខណៈពេលដែលការផោមជារឿងធម្មតានិងសុខភាពល្អ ប៉ុន្តែក្លិននិងលក្ខណៈរបស់វាអាចចង្អុលបង្ហាញពីបញ្ហាសុខភាពមួយចំនួនដូចជាប្រតិកម្ម ឬចាញ់អាហារ និងបញ្ហាប្រព័ន្ធរំលាយអាហារ។ ផោមដែលមានក្លិនស្អុយខ្លាំងអាចចង្អុលបង្ហាញពីកម្រិតនៃសារធាតុsulfur ខ្ពស់ក្នុងរាងកាយ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់នៅពេលផោម ឬមានអាការៈអ្វីមួយខុសប្រក្រតី ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕