ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប៉ះពាល់ដល់កូននៅពេលដែលម្តាយឪពុកលេងទូរស័ព្ទច្រើន។ តើមានអ្វីខ្លះទៅ?

ដំបូង នៅពេលដែលអ្នកលេងទូរស័ព្ទច្រើន អ្នកនឹងត្រូវបានទូរស័ព្ទទាក់ទាញ ដោយធ្វើឲ្យអ្នកគ្មានពេលវេលាកំដរកូន អប់រំកូន បង្រៀនកូន និងនិយាយជាមួយកូនច្រើនឡើយ។ នៅពេលដែលកូនត្រូវបានអ្នកទុកនៅមួយចំហៀង នឹងធ្វើឲ្យគេប្រែជាមិនសូវចង់និយាយ មានអារម្មណ៍ឯកកោរ និងមានសម្ពាធផ្លូវចិត្តផងដែរ។ បន្ទាប់មក នៅពេលដែលកូនចង់បានចំណាប់អារម្មណ៍ពីអ្នក គេនឹងចាប់ផ្តើមរករឿងយំ។ ប៉ុន្តែនៅពេលនោះ អ្នកនឹងប្រែជាមួលម៉ៅ និងឆេវឆាវព្រោះតែការរំខានរបស់កូន ដោយអាចបញ្ចេញកំហឹងដាក់កូនបាន។ ជាហេតុដែលធ្វើឲ្យកូនអាចរៀនតាមអ្នកបានយ៉ាងងាយ គឺមានចរិតឆេវឆាវ។ ចុងក្រោយ កូននឹងក្លាយជាក្មេងដែលពិបាកអប់រំខ្លាំងណាស់ ថែមទាំងកើតមានចរិតប្លែកពីក្មេងធម្មតាដទៃទៀតផង។ ដូចនេះ អ្នកគួរតែដាក់ទូរស័ព្ទចុះ ហើយចាប់ផ្តើមនៅជាមួយកូនបានច្រើន ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលពូកែម្នាក់ និងមានចរិតល្អ ដែលមនុស្សគ្រប់គ្នាស្រឡាញ់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង