តើដំឡូងបារាំងអាចថែរក្សាសម្ជស្សបានដែរឬទេ? ចម្លើយគឺបាន ហើយមិនត្រឹមតែអាចទេ ថែមទាំងធ្វើឱ្យសុភាពនារីទាំងអស់កាន់តែស្អាតទៀតផង។ ដូចនេះតើគួរយកវាមកធ្វើដូចម្តេចទើបអាចរក្សាសម្ជស្សឱ្យស្ថិតស្ថេរបាននោះ?

1. អ្នកអាចយកដំឡូងបារាំងស្រស់មកចិតជាបន្ទះស្តើងៗ បន្ទាប់មកយកមកបិទលើភ្នែករយៈ៣០នាទី ហើយលាងសំអាតដោយទឹកក្តៅអ៊ុនៗជាការស្រេច។វិធីនេះអាចការពារភ្នែកអ្នកមិនកើតស្នាមជ្រួញជុំវិញភ្នែក ថែមទាំងអាចបំបាត់ស្នាមខ្មៅជុំវិញភ្នែកទៀតផង។

2. អ្នកក៏អាចយកទឹកដំឡូងបារាំងស្រស់មកធ្វើជាម៉ាសបិទមុខដែរ។ព្រោះវាធ្វើឱ្យស្បែកអ្នកស ម៉្យាងទៀតបើស្បែកអ្នកខ្មៅដោយសារត្រូវកំដៅថ្ងៃច្រើនអ្នកក៏អាចប្រើវិធីនេះបានដែរ។

3. ជាងនេះទៅទៀតបើស្បែកមុខអ្នកមានជាតិខ្លាញ់ច្រើនហើយឡើងមុននោះអ្នកអាចយកសំលីទៅជ្រលក់ទឹកនៃដំឡូងបារាំងស្រស់ ហើយយកមកលាបនៅកន្លែងដែលកើតមុនបាន។
 បញ្ជាក់: បើស្បែកអ្នកងាយប្រតិកម្ម អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទើបអនុវត្តចៀសវាងធ្វើឱ្យស្បែកអ្នកខូច៕