ស្ថិតក្រោមកាលៈទេសៈធម្មតា ស្រទាប់ទាំងពីរនៃថង់ស្រោមបេះដូងមានផ្ទុកទៅដោយទឹករំអិលមួយចំនួនតូចដែរ ។ ការរលាកស្រោមបេះដូង មានន័យថាស្រោមនោះទៅជាមានការរលាក និងមានការកកិតគ្នាខ្លាំងទើបធ្វើអោយឈឺទ្រូងកើតមានឡើង ។
ករណីមួយចំនួនជាតិទឹកនៅក្នុងស្រោមបេះដូងនោះមានការកើនឡើង និងធ្វើអោយមានទឹកដក់ក្នុងស្រោមបេះដូង ។ មូលហេតុនៃការរលាកស្រោមបេះដូងច្រើនតែពិបាកក្នុងការកំណត់រក ។ ភាគច្រើនគ្រូពេទ្យមិនអាចកំណត់ពីមូលហេតុរួមទាំងមិនដឹងថាសង្ស័យពីមកពីវីរ៉ុសណាទៀតផង ។
ការរលាកស្រោមបេះដូងក៏អាចមានរយៈពេលខ្លីមួយដែលបន្ទាប់ពីមានបញ្ហាគាំងបេះដូងរួច ដោយសារតែការរលាកនៃសាច់ដុំបេះដូងដែលបានខូចខាត ។ លើសពីនេះទៅទៀត ទម្រង់យឺតយ៉ាវរបស់ការរលាកបេះដូងប្រហែលជាកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីមានបញ្ហាគាំងបេះដូង ឬវះកាត់បេះដូងហើយ ព្រោះវាធ្វើបង្កើតអោយមានអង់ទីករ ។ ការរលាកស្រោមបេះដូងដែលយឺតយ៉ាងនេះត្រូវបានគេស្គាល់ថាជា Dressler’s Syndrome ។ អ្នកឯកទេសជាច្រើនជឿជាក់ថា Dressler’s Syndrome នេះកើតឡើងដោយសារប្រតិកម្មមិនប្រក្រតីរបស់ប្រព័ន្ធភាពស៊ាំ (Autoimmune Response) ទៅលើបេះដូង និងស្រោមបេះដូង ។
មូលហេតុផ្សេងៗទៀតមានដូចជា៖
- Systemic Inflammatory Disorder៖ ទាំងនេះប្រហែលជាមកពីបញ្ហាជំងឺនៅលើស្បែក (Lupus) និងជំងឺរលាក់សន្លាក់រ៉ុយម៉ាតូអ៊ីត (Rheumatoid Arthritis) ។
- ការប៉ះទង្គិច៖ ការគ្រោះថ្នាក់ទៅលើបេះដូង ឬទ្រូងប្រហែលជាបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ។
- បញ្ហាមិនសុខភាពមិនប្រក្រតីផ្សេងៗទៀត៖ ទាំងនេះរួមមានការខ្សោយបេះដូង ជំងឺអេដស៍ ជំងឺរបេង និងជំងឺមហារីក ។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនអាចធ្វើអោយរលាកស្រោមបេះដូងបានដែរថ្វីបើវាមិនសូវជាកើតមានក៏ដោយ ៕