Join with Health.com.kh on Telegram

​ការ​គាំងបេះដូង​កើតឡើង​នៅពេល​ដែល​លំហូរ​ឈាម​សម្រាប់​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ត្រូវបាន​រាំងស្ទះ ។ ការ​ដែល​គ្មាន​វត្ត​មាន​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​បេះដូង ផ្នែក​នោះ​នឹង​ត្រូវ​ស្លាប់ ។ ជំងឺ​គាំងបេះដូង​មិន​ធ្វើអោយ​ស្លាប់​ទាំងអស់​នោះ​ទេ ។ ការ​ដែល​មាន​ការព្យាបាល​បាន​ទាន់ពេលវេលា និង​លឿន​អាច​ស្ការ​ឡើងវិញ​នូវ​លំហូរ​ឈាម​ទៅដល់​សាច់​បេះដូង ក៏ដូចជា​សង្គ្រោះ​ជីវិត​បាន ។
​គ្រូពេទ្យ​អាច​ហៅ​ការ​គាំងបេះដូង​នេះ​ថា Myocardial Infarction ឬ MI ។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ប្រើពាក្យ​ម្យ៉ាងទៀត​ថា Acute Coronary Syndrome សម្រាប់​បញ្ហា​គាំងបេះដូង ឬ Unstable Angina ។

​រោគសញ្ញា​ភាគច្រើន​នៃ​ជំងឺ​គាំងបេះដូង​គឺ​ការឈឺ​ដើមទ្រូង​

  • ​មនុស្ស​ជាច្រើន​បាន​ពិពណ៌នា​ការឈឺចាប់​របស់​ពួកគេ​ថា​ដូចជា​មាន​អ្វី​មួយ​សង្កត់ រឹត ឬ​ធ្ងន់​នៅក្នុង​ទ្រូង
  • ​មនុស្ស​ជាច្រើន​តែង​យក​ដៃ​របស់​ពួកគេ​ដាក់​លើ​ដើមទ្រូង​នៅពេល​មាន​ការឈឺចាប់
  • ការឈឺចាប់​ប្រហែលជា​មាន​ការ​រាលដាល​ដល់​ស្មារ ដៃ​ខាងឆ្វេង និង​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​ខ្នង ថ្គាម ក ឬ​ដៃ​ខាងស្នាំ ។

មនុស្ស​ជា​ច្រើន​យ៉ាង​ហោច​ណាស់​ក៏​មាន​រោគសញ្ញា​មួយ​ក្នុងចំនោម​រោគសញ្ញា​ខាងក្រោម​នេះដែរ​៖

  • ​ឈឺ​នៅ​ក្បាលពោះ​ខាងលើ ដែល​ច្រើនតែ​ច្រឡំ​នឹង​ការ​ក្រហាយ​ដើមទ្រូង​
  • ​បែក​ញើស​
  • ​ក្អួតចង្អោ​
  • ​ពិបាក​ក្នុង​ការដកដង្ហើម​
  • ​មាន​អារម្មណ៍​ថា​បេះដូង​របស់​ពួកគេ​កំពុង​ដែល​ញ័រ​
  • ​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​អស់កម្លាំង​
  • មាន​អារម្មណ៍​ថា​វិលមុខ​

​មិនមែន​មនុស្ស​រាលគ្នា​មាន​រោគសញ្ញា​នៃ​ការ​ឈឺទ្រូង​ក្នុងពេល​មាន​ជំងឺ​គាំងបេះដូង​ទាំងអស់​នោះ​ទេ ។ មនុស្ស​ស្រី ចាស់ៗ និង​អ្នកជំងឺ​ទឹកនោម​ផ្អែម​ច្រើន​តែ​មាន​រោគ​សញ្ញា​ផ្សេងទៀត​ដូចជា ពិបាក​ដកដង្ហើម ច​ង្អោ ឈឺ​ខ្នង ឬ​ឈឺ​ថ្កាម ៕