អ្នកវិទ្យាសាស្ត្រ មិន​ទាន់​យល់​ដឹង​ពី​មូលហេតុ​របស់​ជំងឺ​ឬ​ស​ដូង​ច្រមុះ​នេះ​នៅឡើយ​ទេ​។ វា​នៅតែ​មិន​ទាន់​ច្បាស់​ដែរ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​ទៅ​ជា​មាន​ការ​រលាក​រ៉ាំរ៉ៃ ឬ​ការ​រលាក​នេះ​ធ្វើអោយ​ចេញ​ជា​ឬ​ស​ដូង​ច្រមុះ​នោះទេ​។​

 ​ការ រលាក​កើតឡើង​នៅក្នុង​ភ្នាស់​បញ្ចេញ​ទឹករំអិល​របស់​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រមុះ​។ អ្នកជំងឺ​ឬ​ស​ដូង​ច្រមុះ​គេ​សង្កេតឃើញថា​មាន​ការឆ្លើយតប​នៃ​ប្រព័ន្ធ ភាព​ស៊ាំ និង​កោសិកា​ផលិត​ធាតុគីមី​ក្នុង​ទឹករំអិល​មាន​លក្ខណៈខុស​ពី​អ្នក​ដទៃ​ដែល គ្មាន​ជំងឺ​។​
​ឬ​ស​ដូង​ច្រមុះ​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ច្រើន​តែ​កើត​លើ​មនុស្ស​វ័យក្មេង និង​វ័យ​ជំទង់​។ ជំងឺ​នេះ​ប្រហែលជា​អាច​កើត​នៅ​គ្រប់​កន្លែង​ទាំងអស់​ក្នុង​ប្រហោង​ឆ្អឹង ច្រមុះ ឬ​រន្ធ​ច្រមុះ ប៉ុន្តែ​កន្លែង​ដែល​កើត​ច្រើនជាងគេ​គឺ​ប្រហោង​ឆ្អឹង​នៅ​ជិត​ភ្នែក ច្រមុះ និង​ឆ្អឹង​ថ្ពាល់​។​

​ការប្រឈមមុខ​:

•    ជំងឺ​ហឺត ព្រោះ​វា​ធ្វើ​ផ្លូវដង្ហើម​ខាងលើ​រលាក និង​រួម​តូច​
•    អាឡែ​ហ្ស៊ី​ជាមួយនឹង​ថ្នាំ Aspirin, Ibuprofen (Advil, Motrin) និង Naproxen
•    រលាក​ប្រហោង​ឆ្អឹង​ដោយសារ​អាឡែ​ហ្ស៊ី​នឹង​មេរោគ​ផ្សិត​
•    ជំងឺ​Cystic Fibrosis (​ជំងឺ​ហ្សែ​ន​នេ​ទិច​) ដែល​កើតចេញ​ពី​ការផលិត និង​ការបញ្ចេញ​នៃ​ទឹកសំបោរ​ខា​ប់ ស្អិត​ចេញពី​ភ្នាស​កម្រាល​ច្រមុះ​។​
•    ជំងឺ Churg-Strauss Syndrome ជា​ជំងឺ​ដ៏​កម្រ​មួយ​ដែល​ធ្វើអោយ​រលាក​សរសៃឈាម​
 មាន​អំណះអំណាង​មួយចំនួន​ដែល​បញ្ជាក់ថា​ភាពប្រែប្រួល​របស់​ហ្សែ​ន​មាន​ជាប់ ទាក់ទង​នឹង​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ធ្វើអោយ​អ្នក​មាន​ជំងឺ​ឬ​ស​ដូង​ច្រមុះ​៕