ការ​ខ្សោះ​ជាតិ​ទឹក គឺ​ជា​ធម្មតា​ត្រូវបាន​គេ ចាត់ទុកថា​ជា​ស្ថានភាព​មួយ​ដែល កើត​មាន​ដោយសារតែ ការបាត់បង់ ជាតិ​ទឹក នៅក្នុង​ជាលិកា​នៃ​រាងកាយ​។​

​មូលហេតុ​នៃ​ការបាត់បង់​ជាតិ​ទឹក​

·  ការកាត់បន្ថយ​នូវ​ការ ទទួល​សារធាតុ​រាវ ចូល​ក្នុង​ខ្លួន​។​
·  ការ​បែកញើស​ច្រើន​ជ្រុល​។​
·  ជំងឺរាគ និង ការ​ក្អួត​។​

​ប្រភេទ និង រោគសញ្ញា​នៃ​ការបាត់បង់​ជាតិ​ទឹក​

រោគសញ្ញា​ដែល​ចំបង​ជាងគេ នៃ​ការបាត់បង់​ជាតិ​ទឹក​នេះ​គឺ ការកើនឡើង​នៃ​ការ​ស្រេកទឹក​។ វា​អាស្រ័យ​ទៅលើ រោគសញ្ញា​ផ្សេងៗ​ដទៃទៀត មនុស្ស​ម្នាក់​អាច​មាន ការបាត់បង់​ជាតិ​ទឹក​ក្នុង កម្រិត​ស្រាល​, មធ្យម និង ធ្ងន់ធ្ងរ​។​

ការបាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​ស្រាល​។ រោគសញ្ញា នៃ​ការបាត់បង់​ជាតិ​ទឹក​ក្នុងដំណាក់កាល​នេះ​មាន​៖  មាន ការកើនឡើង​នៃ​ការ​ស្រេកទឹក​, មាត់​ស្ងួត​, នៅ​ដឹងខ្លួន ឬ មាន​ភាព​អន្ទះអន្ទែង និង មាន​បរិមាណ​ទឹកនោម​បញ្ចេញ ចោល ក្នុង​កម្រិត​ធម្មតា​។​

ការបាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​មធ្យម​។ រោគសញ្ញា​នៃ​ការបាត់បង់​ជាតិ​ទឹក ក្នុងដំណាក់កាល​នេះ​មាន​៖ មានការ កើនឡើង​នៃ​ការ​ស្រេកទឹក​, មាត់​ស្ងួត​, មាន​សភាព​ងងុយគេង ឬ ឆាប់​ខឹង មាន ឬ ក៏​មិន​មាន​ការកាត់បន្ថយ នូវ បរិមាណ​នៃ​ការបញ្ចេញចោល​របស់​ទឹកនោម​។ ចង្វាក់ជីពចរ​អាច​ដើរ​ញាប់ និង មាន​ការដក​ដង្ហើមវែងៗ ។​

ការបាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។  រោគសញ្ញា​នៃ​ការបាត់បង់​ជាតិ​ទឹក ក្នុងដំណាក់កាល​នេះ​មាន​៖  មាត់​ស្ងួត និង មាន​បែកញើស​ស្អិត​ត្រជាក់​ចុងដៃ​ចុងជើង​, អស់កំលាំង​, រមួល​ក្រពើ និង មាន​ការកាត់បន្ថយ​នូវ​បរិមាណ​នៃ​ទឹកនោម ដែល​ត្រូវ​បញ្ចេញ​ចោល​។ ចង្វាក់ជីពចរ​ដើរ​ញាប់ ហើយ​ការដកដង្ហើម មាន​សភាព​ខ្សោយ​, ជ្រៅ និង ញាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង