​ភ្នំពេញ​:​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​អ្នកពាក់ព័ន្ធ បាន​ឆាប់រហ័ស និង​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រលប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា​នឹង​ចាប់ផ្តើម​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ។​

​សេចក្តីប្រកាស​ក្រសួង​បានបញ្ជាក់​ថាៈ ក្រសួង​នឹងធ្វើ​ការបញ្ចេញ​អត្តសញ្ញាណ អ្នក​ដែល​វិជ្ជមាន​មេរោគ​កូ​វីដ​-១ ៩​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្រៅពី​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នោះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក្រសួងសុខាភិបាល ក៏​តម្រូវឱ្យ​គ្រប់​អ្នកដំណើរ​ដែល​ចូលមក​ប្រទេស​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយពេល​១៤​ថ្ងៃ​ពេញលេញ​។ អ្នកដំណើរ​ទាំងអស់​ក៏​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ( Health Certificate) ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួល ស្គាល់​ប្រទេស​សាមី​បញ្ជាក់ថា គ្មាន​កូ​វីដ​-១៩ មាន​សុពលភាព​រយៈពេល​៧២​ម៉ោង មុនពេល​ចេញដំណើរ​។​

​សូមបញ្ជាក់ថា​វិធានការ​ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​លើកដំបូង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​មិនមាន​ប្រភព​ចម្លង​មេរោគ​នេះ​ច្បាស់លាស់​។ ការរីក​រាលដាល​ក្នុង​សហគមន៍​នេះ បាន​កើនឡើង​កាន់តែច្រើន ដែល​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​នានា​ជា​បន្តបន្ទាប់​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង