ប្រសិនជាអ្នកកើតមានអារម្មណ៍ស្មុគស្មាញខ្លាំង អ្នកអាចចងចាំពាក្យ៣ម៉ាត់នេះក្នុងខួរក្បាល និងចិត្ត ដើម្បីអាចធ្វើឲ្យអារម្មណ៍អ្នកល្អឡើងវិញ។ តើមានអ្វីខ្លះទៅ?

1. ពាក្យទី១ ដែលអ្នកគួរតែចាំ គឺ “រឿងទាំងអស់នឹងកន្លងផុត”។ មិនថានៅចំពោះមុខអ្នកមានបញ្ហាលំបាកយ៉ាងណាទេ វានឹងអាចកន្លងផុតទៅ ឲ្យតែអ្នកខំប្រឹងដើរទៅមុខ។ នៅពេលដែលអ្នកស្រឡាញ់ខុសមនុស្ស អ្នកគួរតែចេះទម្លាក់ចុះ។ នៅពេលដែលអ្នកដើរខុសផ្លូវ អ្នកអាចជ្រើសរើសផ្លូវថ្មី។ ចុងក្រោយ អ្នកនឹងអរគុណចំពោះបញ្ហាទាំងនេះ ព្រោះវាធ្វើឲ្យអ្នកកាន់តែរឹងមាំ។

2. ពាក្យទី២ គឺ “ពេលវេលាគឺជាថ្នាំដ៏ប្រសើរ ថ្ងៃស្អែកគឺជាថ្ងៃថ្មី”។ ពេលវេលានឹងជួយដោះស្រាយបញ្ហាគ្រប់យ៉ាងដែលអ្នកមិនអាចដោះស្រាយបាន។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតាដើម្បីប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាង។ អ្នកគួរតែចាំថា ថ្ងៃស្អែក គឺជាថ្ងៃដែលអ្នកអាចចាប់ផ្តើមអ្វីដែលថ្មី ហើយក៏ជាថ្ងៃដែលល្អជាងថ្ងៃនេះដែរ។

3. ពាក្យទី៣ គឺ “ខ្ញុំគឺជាខ្ញុំ”។ អ្នកគួរតែចាំថា អ្នកគឺជាអ្នក មិនមាននរណាអាចមក្លាយជាអ្នកបានទេ។ មួយជីវិតមិនវែងទេ មានរឿងខ្លះ បើអ្នកគិតមិនចេញ មិនគួរគិតឡើយ។ របស់ដែលអ្នកយកមិនបាន អ្នកមិនគួរយកឡើយ។ ដូចនេះ អ្នកគួរតែធ្វើរឿងដែលអ្នកចង់ ស្រឡាញ់មនុស្សដែលអ្នកស្រឡាញ់ ទើបរស់នៅបានយ៉ាងល្អ។

4. ពាក្យទី៤ គឺ “រឿងទាំងអស់សុទ្ធតែបានរៀបចំរួចទៅហើយ”។ មនុស្សដែលចូលមកក្នុងជីវិតអ្នកគ្រប់រូប សុទ្ធតែមានមូលហហេតុទាំងអស់។ មានមនុស្សមួយចំនួនបង្រៀនអ្នកឲ្យចេះស្រឡាញ់។ មានរឿងមួយចំនួន បង្រៀនអ្នកឲ្យលូតលាស់។ មនុស្សដែលស្រឡាញ់អ្នក នឹងផ្តល់ភាពកក់ក្តៅដល់អ្នក ផ្តល់ក្តីសង្ឃឆមដល់អ្នក។ រីឯមនុស្សដែលកុហកអ្នក នឹងធ្វើឲ្យអ្នកស្វាង ហើយមនុស្សដែលធ្វើបាបអ្នក នឹងធ្វើឲ្យអ្នករឹងមាំ។ ដូចនេះ អ្នកគួរតែញញឹមដើម្បីប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាង ដោយបើកចិត្តឲ្យទូលាយ ទើបជីវិតអ្នកមានន័យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង