អ្វីដែលជាទម្លាប់ដ៏ល្អក្នុងការរស់នៅ គឺត្រូវតែមានការហាត់ប្រាណឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ប៉ុន្តែតើអ្នកមានដឹងថា គួរតែធ្វើការពត់ពែនខ្លួនយ៉ាងណាទើបត្រឹមត្រូវដែរទេ? ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការពត់ពែនខ្លួនទាំងមុន និងក្រោយពេលហាត់ប្រាណ៖
- ចូរដកដង្ហើមជ្រៅៗ បន្ទាប់មកចូរដកដង្ហើមចេញយឺតៗនៅពេលអ្នកពត់ពែនសាច់ដុំឲ្យតឹង។ ចូរទប់ដង្ហើមរហូតដល់ ៣០វិនាទី បន្ទាប់មក បន្ធូរវិញ ហើយធ្វើការពត់ពែនសាច់ដុំនោះចំនួនពីរបីដងទៀត
- ចូរទប់ការពត់ពែនអ្នកឲ្យនៅហ្នឹង (អាចធ្វើចលនាតិចតួចបាន) ព្រោះវាអាចជួយអ្នកការពារកុំឲ្យឈឺចាប់បាន
- មិនត្រូវពត់ពែនសាច់ដុំណាមួយដែលមិនត្រូវបានកម្តៅសាច់ដុំត្រឹមត្រូវឡើយ
- មិនត្រូវពត់ពែនសាច់ដុំណាមួយរហូតដល់វាឈឺឡើយ
- ចូរដកដង្ហើមធម្មតានៅពេលពត់ពែនខ្លួន ហើយក៏មិនបាច់អត់ដង្ហើមដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855