​អ្នក​អាច​ប្រាប់​បាន​ថា ទឹកកាម​របស់​អ្នកមាន​សុខភាព​ល្អ ដោយ​ការមើល​ទឹកកាម​របស់​អ្នកបាញ់​ចេញមក​។ ចូរ​រៀន​ពី​សញ្ញា​ផ្សេងទៀតដែលបង្ហាញថា​មេជី​វិត​ឈ្មោល​ខ្លាំង​។​

​នៅពេលដែល​អ្នក និង​ប្តី​/​ប្រពន្ធ អ្នក​កំពុង​ព្យាយាម​មានគភ៌ អ្នកនឹង​ដឹង​ព័ត៌មាន​អ្វី​ដើម្បី​កែលំអ​ឱកាស​មាន​ផ្ទៃពោះ​។ ហើយ​វិធី​មួយ គឺ​ធានាថា​មេជី​វិត​របស់​អ្នកមាន​សុខភាព​ល្អ​។​

​ទាំង​គុណភាព និង​បរិមាណ​មេជី​វិត​ឈ្មោល ដែល​កំណត់​សុខភាព​មេជី​វិត​ឈ្មោល​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​រយៈពេល​ដែល​អ្នក​និង​ប្តី​/​ប្រពន្ធ​របស់​អ្នក​ត្រូវ​ចំណាយពេល​ដើម្បី​ចាប់ផ្តើម​គ្រួសារ​។ តើ​អ្នកនឹង​ដឹង​យ៉ាងដូចម្តេច​ប្រសិនបើ​អ្នកមាន​មេជី​វិត​ឈ្មោល​ដែលមាន​សុខភាព​ល្អ​? ខាងក្រោម​នេះ ជា​សញ្ញា​ទាំង​៨​ដែល​បង្ហាញថា​មេជី​វិត​អ្នកមាន​សុខភាព​ល្អ​៖

១) ទឹកកាម​របស់​អ្នកមាន​ពណ៌​ស​ឬ​ពណ៌​ប្រផេះ​ស្រាល​។​
២) អ្នក​មិនមាន “​កង់​សា​កួរ​”
៣) របប​អាហារ​របស់​អ្នក​មិនមាន​សាច់​កែច្នៃ​ច្រើន​លើសលប់​
៤) អ្នក​មិន​ស្លៀកខោ​ខ្លី​ឫ​ខោ​ក្នុង​តឹង​ណែន​
៥) អ្នកមាន​របៀប​រស់នៅ​បែប​សកម្ម​
៦) របប​អាហារ​របស់​អ្នក​ពោរពេញ​ទៅដោយ​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​
៧) អ្នក​ប្រើតែ​ផ្លា​ស្ទិ​ច​ដែល​គ្មាន BPA
៨) អ្នក​មិន​ជក់បារី​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង