នៅពេលទទួលរងបញ្ហានៃជំងឺបាក់ទឹកចិត្ត (depression) មិនមែនមានន័យថាអ្នកគួរចាប់ផ្ដើមប្រើប្រាស់ថ្នាំប្រឆាំងជំងឺនេះ (antidepressants) តែម្ដងឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏មិនខុសពីឱសថដទៃទៀតដែរ ការទទួលទានថ្នាំប្រឆាំងជំងឺ​បាក់ទឹកចិត្តអាចជះផលប៉ះពាល់និងហានិភ័យចំពោះសុខភាពគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីទប់ទល់នឹងជំងឺនេះដោយមិនចាំបាច់ប្រើ​ប្រាស់ថ្នាំអ្នកគួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីលំហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកជំងឺបាក់ទឹកចិត្ត ៖

១. ការដើរ

ការដើរជាទម្រង់នៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដែលសាកសមសម្រាប់គ្រប់គ្នាដោយមិនវ័យ ហើយអាចផ្ដល់អត្ថប្រយោជន៍កាន់តែពិសេសសម្រាប់អ្នកកំពុងទទួលរងជំងឺបាក់ទឹកចិត្ត។ ការដើរថែមទាំងល្អសម្រាប់សុខភាពសន្លាក់ បេះដូង និងប្រព័ន្ធសសៃឈាមបេះដូងទៀតផង។ ម្យ៉ាងវិញទៀតអ្នកជំងឺបាក់ទឹកចិត្តមិនចាំបាច់ត្រូវប្រើកម្លាំងខ្លាំងឡើយ គ្រាន់តែដើរធម្មតាយ៉ាងហោចណាស់ ២០ នាទីដើម្បីភាពសកម្មនៃរាងកាយជាការស្រេច។ ការដើរនៅខាងក្រៅនិងក្រោមពន្លឺព្រះអាទិត្យអាចជួយបង្កើនកម្រិតនៃវីតាមីន D ក្នុងរាងកាយជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរទៀតផង។ ទោះជាយ៉ាងនៅចៀសវាងដើរក្រោមកម្ដៅថ្ងៃចន្លោះក្រោយម៉ោង ១០ ព្រឹកនិងម៉ោង ៤ ល្ងាច។

២. ការឡើងភ្នំ

ប្រសិនបើអ្នកមិនចូលចិត្តដើរនៅម្ដុំផ្ទះ ឬលើម៉ាស៊ីនធ្វើលំហាត់ប្រាណទេនោះ អ្នកអាចសាកល្បងលំហាត់ប្រាណដ៏ល្អបំផុតមួយទៀតដែលប្លែកអារម្មណ៍និងមិនគួរឱ្យធុញនោះ គឺការដើរឡើងភ្នំ។ ទម្រង់នៃលំហាត់ប្រាណនេះល្អណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកតាមរយៈការដើរបានឆ្ងាយនិងអាចដាក់អារម្មណ៍លើសម្រស់នៃធម្មជាតិដែលវាមិនត្រឹមតែជួយកាត់បន្ថយអាការៈនៃជំងឺបាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែព្យាបាលបញ្ហាថប់បារម្ភផងដែរ។ ការដើរឡើងភ្នំជាប្រចាំនឹងអាចឱ្យអ្នកមើលឃើញនូវភាពស្រស់ស្អាតនៃពិភពលោកខាងក្រៅដែលមិនគួរសម្ងំលាក់ខ្លួនតែក្នុងបន្ទប់ឡើយ។

៣. ការរត់

ការរត់ជាទម្រង់នៃលំហាត់ប្រាណដែលអាចជួយឱ្យខួរក្បាលបញ្ចេញនូវសារធាតុគីមីធម្មជាតិដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ ការរត់ជាប្រចាំក៏អាចជួយកាត់បន្ថយអាការៈឈឺចាប់រាងកាយ ថប់បារម្ភ និងការបាក់ទឹកចិត្តគួរឱ្យកត់សម្គាល់។

៤. យូហ្កា

យូហ្កា គឺជាជម្រើសនៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដើម្បីទប់ទល់នឹងភាពស្ត្រេស ព្រមទាំងអាការៈនៃជំងឺបាក់ទឹកចិត្រដោយវាមិនត្រឹមតែជួយពង្រឹង ឬបង្កើនភាពបត់បែននៃរាងកាយប៉ុណ្ណោះទេ ប៉ុន្តែយូហ្កាក៏ទាមទារឳ្យចេះប្រើការដកដង្ហើមបានត្រឹមត្រូវដើម្បីកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ដូច្នេះអត្រានៃចង្វាក់បេះដូងរបស់អ្នកនឹងត្រឡប់មកលោតក្នុងកម្រិតប្រក្រតីវិញ។

៥. ជិះកង់

ការជិះកង់ក៏ជាលំហាត់ប្រាណកម្រិតស្រាលមួយដែលអាចជួយបង្កើនអារម្មណ៍ល្អប្រសើរផងដែរ។ ប្រសិនបើមានអារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត អ្នកអាចសាកល្បងជិះកង់ដើម្បីទប់ទល់នឹងបញ្ហា។ នោះក៏ព្រោះតែការជិះកង់ជាលំហាត់ប្រាណដ៏ងាយនិងប្រសើរបំផុតមួយដើម្បីលើកកម្ពស់អារម្មណ៍ល្អប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង