​របៀប​ដែល​បង្ក​អោយ​កើតមាន​ជា​ជំងឺហឺត​គឺ​មាន​ភាពស៊ាំ​ញ៉ាំ និង​ទាក់ទង​ទៅនឹង​បញ្ហា​មួយចំនួន​ដូចជា​៖

  • ​ការ​រលាក​ផ្លូវ​ខ្យល់​
  • ​ការស្ទះ​ផ្លូវ​ខ្យល់​មួយរយៈ​
  • ​ការឆ្លើយតប​ខ្លាំង​ទៅ​នឹង​ទងសួត​។​

​ការ​រលាក​ផ្លូវ​ខ្យល់​
​ច​លន​ការ​នៃ​ការ​រលាក​ចំពោះ​ជំងឺ​ហឺត​ធ្វើអោយ​មាន​ការ​ហើម និង​ការបញ្ចេញ​មុយ​គីស​នៅ​នឹង​ផ្លូវ​ខ្យល់​ដែលនាំអោយ​មាន​ការ​ស្ទះផ្លូវ​ខ្យល់ និង​មាន​ប្រតិកម្ម​ទៅ​នឹង​ទងសួត​។​

​កោសិកា​មួយចំនួន​ដែល​ត្រូវបាន​កំណត់​នៅ​ក្នុង​ការ​រលាក​នៃ​ផ្លូវ​ខ្យល់​នេះ​រួមមាន កោសិកា mast (mast cells), កោសិកា eosinophils, កោសិកាអេ​ពី​តេ​ល្យូ​ម​, ពពួក​ម៉ាក្រូ​ហ្វាស និង​កោសិកា T ដែលមាន​សកម្មភាព​។ កោសិកា T ដើរតួ​សំខាន់​នៅ​ក្នុង​ការរក្សា​លំនឹង​នៃ​ការ​រលាក​ផ្លូវ​ខ្យល់​តាមរយៈ​ការបញ្ចេញ​ពពួក cytokines ជាច្រើន​។​

​វត្តមាន​នៃ​ការឆ្លើយតប​យ៉ាង​ខ្លាំងក្លា​នៃ​ផ្លូវ​ខ្យល់ ឬ​ការ​មានប្រតិកម្ម​នៅ​នឹង​ទងសួត​នៅក្នុង​ជំងឺហឺត​គឺ​ការឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​ការភ្ញោ​ច​ពី​ភ្នាក់ងារ​ដែល​បង្ក​អោយទៅ​ជា​ជំងឺហឺត​ដែល​អាច​មាន​ពី​ខាង​ក្នុង​ខ្លួន និង​ខាងក្រៅ​ខ្លួន​។ ច​លន​ការ​ដែល​ត្រូវបាន​ពាក់ព័ន្ធ​រួម​មាន​ការភ្ញោ​ចផ្ទាល់​នៃ​សាច់ដុំ​រលោង​នៅក្នុង​ផ្លូវ​ខ្យល់ និង​ការភ្ញោ​ច​មិន​ផ្ទាល់​ដោយ​ថ្នាំ ឬ​ពពួក​ណឺរ៉ូន​។ កម្រិត​នៃ​ការឆ្លើយតប​ជាទូទៅ​ទាក់ទង​ជាមួយនឹង​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​របស់​ជំងឺ​ហឺត​។​

​ការ​រលាក​រ៉ាំរ៉ៃ​នៃ​ផ្លូវ​ខ្យល់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ទៅនឹង​ការឆ្លើយតប​យ៉ាង​ខ្លាំងក្លា​នៃ​ទងសួត​ដែលនាំអោយ​ទងសួត​គាំង និង​រោគសញ្ញា​នៃ​ការពិបាក​ដកដង្ហើម​, ដកដង្ហើម​ខ្លីៗ និង​ការ​ក្អក​ក្រោយ​ប៉ះពាល់​ទៅ​នឹង​ភ្នាក់ងារ​បង្ក​ទៅជា​ជំងឺហឺត​លេចឡើង​។ ចំពោះ​អ្នកជំងឺ​មួយចំនួន​ដែល​មាន​ជំងឺហឺត​រ៉ាំរ៉ៃ​, ការកំណត់​នូវ​លំហូរ​ខ្យល់​អាច​ត្រឡប់​មក​ដូចដើម​វិញ​ដោយសារតែ​ការ​ត្រឡប់មក​ភាព​ដើម​វិញ​នៃ​ផ្លូវ​ខ្យល់​ដែល​កើតមាន​ឡើង​ជាមួយ​នឹង​ជំងឺ​រ៉ាំ​រៃ​ដែល​មិន​ត្រូវបាន​ព្យាបាល​។​

​ការស្ទះ​ផ្លូវ​ខ្យល់​
​ការស្ទះ​ផ្លូវ​ខ្យល់​អាច​ត្រូវ​បង្កឡើង​ដោយ​ការប្រែប្រួល​នានា​ដូចជា ការរួម​តូច​នៃ​ទងសួត​ភ្លាមៗ​, ការ​ហើម​ផ្លូវ​ខ្យល់​, ការបង្កើត​ជា​មុយ​គីស​រ៉ាំ​រៃ និង​ការប្រែប្រួល​នូវ​ផ្លូវ​ខ្យល់​។ ការរួម​តូច​នៃ​ទងសួត​ភ្លាមៗ​គឺជា​ផលវិបាក​នៃ​បញ្ចេញ IgE ដែល​ត្រូវបាន​ប៉ះពាល់​ទៅ​នឹង​ភ្នាក់ងារ​បង្ក​ជា​ជំងឺ​ហឺត និង​ជា​ការឆ្លើយតប​ដំបូង​នៃ​ជំងឺ​ហឺត​។ ការ​ហើម​នៃ​ផ្លូវ​ខ្យល់​កើតមានឡើង​៦ ទៅ​២៤​ម៉ោង​ក្រោយ​ពី​ការប្រយុទ្ធប្រឆាំង​នឹង​អាឡែ​សែន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការឆ្លើយតប​នៃ​ជំងឺហឺត​យឺតយ៉ាវ​។ ការបង្កើត​ជា​មុយ​គីស​រ៉ាំរ៉ៃ​អាច​មាន​រយៈពេល​ជាច្រើន​សប្តាហ៍​ដើម្បី​ជា​សះស្បើយ​។ ការប្រែប្រួល​ផ្លូវ​ខ្យល់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការប្រែប្រួល​រចនាសម្ព័ន្ធ​ដែល​បង្កឡើង​ដោយ​ការ​រលាក​រយៈពេល​យូរ និង​អាច​ប៉ះពាល់​ដល់​ភាព​វិល​ត្រឡប់​មកវិញ​នូវ​ផ្លូវ​ខ្យល់​ផងដែរ​។​

​ការ​ស្ទះផ្លូវ​ខ្យល់​បណ្តាល​អោយ​មាន​ការកើនឡើង​ភាព​ធន់​នឹង​លំហូរ​ខ្យល់ និង​បន្ថយ​ការបញ្ចេញ​ខ្យល់​។ ការប្រែប្រួល​នេះ​នាំអោយ​មាន​ការថយចុះ​សមត្ថភាព​ទៅ​នឹង​ការបញ្ចេញ​ខ្យល់ និង​អាច​បណ្តាលអោយ​មាន​ការ​កើនឡើង​ខ្យល់​ខ្លាំង​នៅក្នុង​សួត​។​

​ការឆ្លើយតប​យ៉ាង​ខ្លាំងក្លា​នៃ​ទងសួត​
​ការ​មាន​ខ្យល់​នៅក្នុង​សួត​ខ្លាំង​បំពេញ​បង្គ្រប់​ចំពោះ​ការ​ស្ទះផ្លូវ​ខ្យល់ ប៉ុន្តែ​ការបំពេញ​បង្គ្រប់​នេះ​ត្រូវបាន​កំណត់​នៅ​ពេល​ដែល​ទំហំ​របស់​វា​ទៅ​ដល់​ទំហំ​មួយ​ដែល​មិន​មាន​ទំនេរ​ដែល​នេះ​នាំអោយ​មាន​ការដកដង្ហើម​ខ្សោយ​មកវិញ​។​

​នៅក្នុង​ដំណាក់កាល​ដំបូង​, នៅពេល​ដែល​លទ្ធផល​នៃ​ការ​ការ​សាយ​ភាព​មិន​គ្រប់​នៃ​ខ្យល់​, ការកើនឡើង​ឧស្ម័ន​កាបូនិច​ត្រូវបាន​ការពារ​ដោយ​ការសាយភាព​ឧស្ម័ន​កា​បូ​និច​ឆ្លង​ទៅ​ភ្នា​សសរសៃឈាម​នៅ​នឹង​សួត​។ ដូចនេះ​, អ្នក​ជំងឺហឺត​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង មាន​ការខ្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​។ ការកើនឡើង​ការដក​ដង្ហើម​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ការខ្វះ​អុកស៊ីសែន​នេះ​ក៏​បណ្តាល​អោយ​ថយចុះ​ចំពោះ​ឧស្ម័ន​កាបូនិច​នៅក្នុង​សរសៃឈាម​អារទែ​ផងដែរ​។ ការកើនឡើង​ការដកដង្ហើម​នៅក្នុង​ដំណាក់កាល​ដំបូង​ការពារ​ការកើនឡើង​ឧស្ម័ន​កាបូ​និច​។ ជាមួយនឹង​ការស្ទះ និង​កើនឡើង​ការ​សាយ​ភាព​ឧស្ម័ន​ដូច​នោះ​, ការ​ចាល់​ឧស្ម័ន​កាបូនិច​កើតមានឡើង​៕​