ការ​រលាក ច្រមុះ​គឺ ជារ​ការ​រលាក​ភ្នាស​ស្រទាប់​ខាង​ក្នុងនៃ​ច្រមុះ​របស់​អ្នក​។ បញ្ហា​នេះ​បណ្តាលមកពី​មួល​ហេតុ​ជា​ច្រើន ដូច​ជា​ប្រតិកម្ម​នឹង​អាកាសធាតុ​ត្រជាក់ (​ម៉ាស៊ីនត្រជាក់ ) ផ្កា​,​រុក្ខជាតិ​, ចំណីអាហារ ឬ​បណ្តាលមកពី​ជាតិគីមី​ផ្សេងៗ​រាប់​ទាំង​ឱសថ​មួយ​ចំនូ​ន​ផងដែរ​។ ទន្ទឹមនឹងនេះ​មេរោគ (​ពពួក​បាត់តេរី ឬ​វីរុស ឬ​ពួក​ផ្សិត​ហ្វុង​ហ្សិ​ក​) មេរោគ​ឃ្លង់ ក៏​អាច​នឹង​បណ្តាលអោយមាន អា​ការៈ​នេះ​បាន​ដែរ​។

​ហើយ​ក្នុងចំណោម​មូលហេតុ​រលាក​ច្រមុះ​ទាំងនោះ​ការ​រលាក​ច្រមុះ ដោយសារ​តែ​ប្រតិកម្ម (​អាល់​ឡែ​ហ្សី​) គឺ​មាន​ច្រើនជាងគេ​។​បញ្ហា​អាឡែ​ហ្សី​នេះ​ចែកជា​២​ប្រភេទ​គឺ ទី​មួយ​ទាក់ទង​នឹង អាកាសធាតុ​ត្រជាក់ និង​ទី​ពីរ​ដែល​មិន​ទាក់ទង​នឹង​អាកាសធាតុ​ត្រជាក់​។​

-​រលាក​ច្រមុះ​ដែល​ទាក់ទង​នឹង​អាកាស​ត្រជាក់​គឺ​វា​តែងតែ​មាន​ជាមួយនឹង សារធាតុ​ប្រតិកម្ម​ផ្សេងៗ ទៀត​ដូចជា​លំអងផ្កា​របស់​រុក្ខជាតិ​ផ្សេងៗ ឬ​ផ្កាស្មៅ ផ្កា​ស្បូវ និង​ពួក​រុក្ខជាតិ​អំបូរ​ក្រា​មីនេ ដែល​ហើរ​តាម​ខ្យល់​។
-​ឯ​រលាក​ច្រមុះ​ដែល​មិន​ទាក់ទង​នឹង​អាកាសធាតុ​ត្រជាក់​នោះ​មានដូចជា ប្រតិកម្ម​នឹង​ធូលី​ដី​ហុយ រោម​សត្វ​,​សត្វ​ឆ្មា ឆ្កែ កណ្តុរ ធូលី​ដី​ម្រែងភ្លើង​ផ្ទះបាយ អង្គែ​សត្វស្រុក​ជាដើម​។​ល​៕

​ហេតុ​នេះ​មិន​ថា​មាន​អាកាសធាតុ​បែបណា​នោះទេ យើង​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​សុខភាព​របស់​យើង​។ ដូច្នេះ ប្រសិនបើ​អ្នក​ដឹងខ្លួន​ថា​អ្នក តែង​មាន​ប្រតិកម្ម​អាឡែ​ហ្សី​នឹង​អ្វី​មួយ​ហើយ នោះ​អ្នក​គួរ​ចងចាំ និង ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​ពួក​វា​៕