ជំងឺ​ហើម​មេជើង គឺជា​ដុំ​ឆ្អឹង​ពក ដែល​មាន​នៅ​លើ​សន្លាក់ នៃ​ផ្នែក​ខាងក្រោយ​របស់​មេជើង ។ នៅពេល​ដែល​ដុំ ពក​នេះ​កាន់តែ​រីក​ធំ​ទៅ វា​នឹង​ធ្វើអោយ​មេជើង​អ្នក ងាក​ចូលទៅក្នុង ទៅរក​ម្រាមជើង​ទី​ពីរ របស់​អ្នក​។ ជាលិកា ដែលមាន នៅ​ជុំវិញ សន្លាក់​អាច​នឹង​មាន ភាព​ហើមប៉ោង និង តឹង​ណែន​។​
ដុំ​ឆ្អឹង​ពក ដែល​មាន​នៅ​ផ្នែក​ខាងក្រោយ​នៃ ម្រាម​កូន​ជើង ត្រូវបាន​គេ​ហៅថា bunionetter ឬ tailor’s bunion ។ ហើយ​ចំពោះ​ស្ថានភាព​នេះ កូន​ជើង​នឹង​បត់​ចូលក្នុង ហើយ​សន្លាក់​ទាំងនោះ នឹង​មាន​ភាព​ហើមប៉ោង និង រីក​ធំ​។​

​តើ​អ្វី​ដែល​ជា​កត្តា​ដែលនាំអោយ អ្នក​មាន​ជំងឺ​ហើម​ពក មេជើង​នេះ​?

អ្នក​នឹង​អាច កើត​មាន​ជំងឺ​នេះ ប្រសិនបើ​៖

  • វិធី​ដែល​អ្នក​ដាក់ ប្រអប់ជើង​របស់​អ្នក គឺ​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ សន្លាក់​របស់​មេជើង​អ្នក​។ ដោយសារ​តែ​ជំងឺ​នេះ អាច​កើតមាន​នៅក្នុង​ចំណោម​សមាជិកគ្រួសារ ទើប​មាន​អ្នកជំនាញ​ខ្លះ ជឿ​ថា​វា​ជា ការផ្ទេរ​ទំរង់​ហ្សែ​ន​នៃ ទ្រង់ទ្រាយ​របស់​ប្រអប់ជើង គឺ​ហាក់​នឹង​ធ្វើអោយ មនុស្ស​មួយចំនួន  ងាយ កើតមាន នូវ​ជំងឺ​នេះ​។​
  • ប្រអប់ជើង​របស់​អ្នក បានធ្វើការ​រមូរ ចូល​ក្នុង​ជា​ច្រើន នៅពេល​អ្នកដើរ​។ កម្រិត​ជា​មធ្យម​នៃ​ការ​រ​មួរ​ចូលក្នុង ឬ ភាព​ផ្កាប់​ជាប់​នៃ​បាតជើង​នេះ គឺ​មាន​លក្ខណៈ​ធម្មតា​នោះ​ទេ​។ ប៉ុន្តែ​ការប៉ះពាល់ និង ការរង​របួស គឺអាច កើតមាន នៅពេលដែល​មាន​ការ​ផ្កាប់​បាត​ជើង នេះ​ក្នុង​កម្រិត​ច្រើន​ជ្រុល​។​
  • ​អ្នកមាន ប្រអប់ជើង​រាបស្មើរ​ខ្លាំង​។​
  • ជារឿយៗ អ្នក​តែងតែ​ពាក់​ស្បែកជើង ដែល​តឹង​ខ្លាំង​។​
  • ​កត្តា​ទាំង​នេះ អាចដាក់​សម្ពាធ​ទៅលើ សន្លាក់​របស់​មេជើង​អ្នក​។ ការដាក់​សម្ពាធ ក្នុង​រយៈពេល​ដ៏​យូរ​នេះ នឹង​បង្ខំ អោយ​មេជើង​អ្នក ងាក​ចេញពី​ជួរ​របស់​វា និង បត់​ចូលទៅ​ក្នុង​រក​ម្រាមជើង​ដទៃទៀត ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង