មនុស្សយើង ម្នាក់ៗកើតមកតែងតែមានបញ្ហា មិនថាធំ ឬតូចទ។ តើអ្នកដឹងទេថា ស្ត្រេសគឺជាអ្វី?
ស្ត្រេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងសរីរាង្គកាយទៅនឹងស្ត្រេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត)។
ស្ត្រេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត) មានប្រភពមកពីបរិស្ថាន ទំនាក់ទំនង ការងារ និងសង្គម។
ស្ត្រេស ជា បញ្ហាមួយកើតស្ទើរតែគ្រប់បុគ្គលទាំងអស់ មិនថាស្ត្រីឬបុរស អ្នកមានឬអ្នកក្រ អ្នកជនបទឬទីក្រុង និងមិនថាតែពេលណាឬមួយណាឡើយនៃដំណើរជីវិតរស់ នៅរបស់យើងគ្រប់ៗរូប។
ស្ត្រេសនាំទៅដល់ការប៉ះពាល់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន៖
1. អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះសម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។
2. វិជ្ជមានដូចជា ការមានបុត្រដំបូង រៀបការ ឬការផ្លាស់ប្តូរទីលំនៅ។ល។