បញ្ហាឈឺចាប់សាច់ដុំអាចបណ្ដាលមកពីមូលហេតុជាច្រើនរួមបញ្ចូលទាំងការរបួស ការប្រើប្រាស់ខ្លាំងពេក ការធ្វើលំហាត់ប្រាណ បញ្ហាលំហូរឈាម កង្វះជាតិរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម កង្វះជាតិទឹកក្នុងរាងកាយនិងឥទ្ធិពលនៃការប្រើប្រាស់ឱសថមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើចង់បន្ថយ ឬបំបាត់អាការៈឈឺចាប់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីអាហារមួយចំនួនដែលមានប្រសិទ្ធភាពពន្លឿនភាពជាសះស្បើយនៃការឈឺចាប់សាច់ដុំ ៖
១. បន្លែបៃតង
បន្លែបៃតង ព្រមទាំងបន្លែប្រភេទ cruciferous ដូចជាប្រូខូលី និងផ្កាខាណាត់ណាជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយពន្លឿនភាពជាសះស្បើយនៃសាច់ដុំ។
២. ត្រីសម្បូរខ្លាញ់
កុំភ្លេចរួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារជាពិសេសនៅពេលអ្នកចង់ពន្លឿនភាពជាសះស្បើយនៃសាច់ដុំដោយអាហារនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។
៣. យ៉ាអួរ
អាហារសម្រន់នេះជួយសម្រួលការរំលាយអាហារដូច្នេះសាច់ដុំរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការដើម្បីជាសះស្បើយ។
៤. ស៊ុត
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតអាមីណូ leucine ដែលចាំបាច់សម្រាប់ពង្រឹងសុខភាពសាច់ដុំ។
៥. រមៀត
ជាប្រភពនៃសារធាតុ curcumin ដែលមានប្រសិទ្ធភាពព្យាបាលអាការៈឈឺសាច់ដុំបានយ៉ាងប្រសើរ។ សារធាតុ curcumin ជួយកាត់បន្ថយការរលាកនិងទប់ស្កាត់ការខូចខាតនៃសាច់ដុំ ខណៈពេលពន្លឿនភាពជាសះស្បើយនៃសាច់ដុំ៕