គ្មាននរណាចង់បានស្បែកមុខមានរន្ធញើសធំៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ហើយបញ្ហានេះអាចបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលយើងស្មានមិនដល់រួមមានការប្រើប្រាស់ផលិតផលលាងសម្អាតស្បែកមុខមិនត្រូវប្រភេទ ការទទួលទានអាហារខុស មិនខាត់សម្អាតស្បែកមុខឱ្យបានទៀងទាត់ និងត្រូវកម្ដៅថ្ងៃច្រើនពេកជាដើម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំលើច្រមុះធំ ៖

១. ស្ករសនិងប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាងម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

២. ទឹកក្រូចឆ្មារស្រស់និងត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ពី ៤ ទៅ ៥ ចំណិតឱ្យម៉ដ្ឋ។ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបលើច្រមុះ ឬស្បែកផ្ទៃមុខដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញ។

៣. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាយ៉ាអួរលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អនុវត្ត ២ ដងក្នុងមួយសប្តាហ៍។

៤. ល្ហុង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំប៉ុន្មានដុំឱ្យម៉ដ្ឋ។ បន្ទាប់មកលាបម៉ាស្សាលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។

៥. ប្រទាលកន្ទុយក្រពើ

លាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើច្រមុះនិងរងចាំសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញជាការស្រេច៕