ការឈឺក្បាល ជាធម្មតានឹងបណ្តាលឱ្យអ្នកឈឺចាប់ នៅតំបន់ក្បាល មុខ ឬក។ ប្រសិនបើអ្នកមានការឈឺចាប់ធ្ងន់ធ្ងរខុសធម្មតា ឬមាន រោគសញ្ញាផ្សេងទៀត សូមប្រញាប់រកការព្យាបាលជាបន្ទាន់។ ការឈឺក្បាលរបស់អ្នកអាចជាសញ្ញានៃជំងឺណាមួយ ឬស្ថានភាពសុខភាពរបស់អ្នក។ ការឈឺក្បាលរបស់អ្នកអាចធ្ងន់ធ្ងរប្រសិនបើអ្នកមានអាការៈដូចខាងក្រោមនេះ៖
-ឈឺក្បាលខ្លាំងភ្លាមៗមួយរំពេច
-ឈឺក្បាលធ្ងន់ធ្ងរជាលើកដំបូង
-ស្ពឹករោយក និងគ្រុន
-កម្តៅឡើងខ្ពស់ជាងចន្លោះពី ៣៨ ទៅ ៤០ អង្សាសេ
-មានអាការៈចង់ក្អួត និង ក្អួតចង្អោរ
-ឈាមច្រមុះ
-មានអាការៈខ្យល់ចាប់ ឫខ្យល់គរ
-វិលមុខ ឫបាត់បង់ជំហរ
-ឈឺក្បាលផ្នែកខាងក្រោយ
-ឈឺក្បាលក្រោយពេលភ្ញាក់ពីដំណេក
-ឈឺក្បាលពេលផ្លាស់ប្តូរឥរិយាបថ
-មានអាការៈស្រវាំងភ្នែក
-មានអាការៈស្ពឹកមុខលើសពីមួយម៉ោង
-ការភាន់ច្រឡំ ឫ ពិបាកក្នុងការផ្តោតអារម្មណ៍
-មុខធ្លាក់ឫសំយ៉ុងចុះមួយចំហៀង
-ចុះខ្សោយមួយចំហៀងខ្លួន
-និយាយមិនច្បាស់
-ពិបាកដើរ
-មានបញ្ហាត្រចៀក
-ឈឺសាច់ដុំ ឫ សន្លាក់
-ការឈឺចាប់ដែលកើតចេញពីការក្អក កណ្តាស់ ឫសកម្មភាពដែលកើតចេញពីការប្រឹងខ្លាំង
-ឈឺក្បាលនៅតំបន់ដដែលឥតឈប់ឈរ
-ប្រគ្រីវកាច់
-ការថប់បារម្ភឫខ្វាយខ្វល់នៅពេលយប់
-ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
-ភាពទន់ជ្រាយ ឫ ឈឺចាប់ នៅក្នុងខួរក្បាលរបស់អ្នក
-ហើមមុខ ឫ ក្បាល
-ពក ឫ របួស ក្បាល
-សត្វខាំ នៅកន្លែងណាមួយនៃរាងកាយ។

លោកអ្នកគួរប្រញ៉ាប់ទៅពិគ្រោះជាមួយពេទ្យជំនាញ បើអ្នកមានរោគសញ្ញាឈឺក្បាលជាមួយនឹងអាការៈដូចខាងលើនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង