ស្ត្រី​ជិត​ពាក់កណ្តាល​លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក​នឹងមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ពួកគេ​ដើម្បី​បន្ថយ​ហានិភ័យ​។​


​វេជ្ជបណ្ឌិត ណា​តា​លី រ៉ូ​ស (Natalia Rost) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ប្រសាទ​សាស្ត្រ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard បាន​និយាយថា ចំនេះដឹង​គឺជា​រឿង​មួយ​សំខាន់ និង​ជា​ទន់​សម្រាប់​មនុស្ស​គ្រប់រូប​។ ប្រសិនបើ​អ្នក​ដឹងថា កត្តា​ហានិភ័យ​ជាក់លាក់ កំពុងតែ​បំផ្លាញ​ដល់​សុខភាព​របស់​អ្នក និង​ជម្រុញ​អោយ​អ្នក​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​, អ្នក​អាច​ប្រើ​នូវ​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​គេច​ពី​ឥទ្ធិពល​នៃ​ហានិភ័យ​ទាំងនោះ​។​

រ៉ូស​បាន​និយាយថា កត្តា​ជម្រុញ​២​ដែលនាំអោយ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ គឺ​ការកើនឡើង​អាយុ និង​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​រឿង​ទាំងពីរ​នេះ​គឺ​មិន​អាច​គ្រប់គ្រង​បាន​នោះ​ទេ ប៉ុន្តែ​កត្តា​ដទៃ​ទៀត​ដូចជា សម្ពាធ​ឈាម និង​របៀបរបប​រស់​នៅ​អាច​មាន​ការផ្លាស់ប្តូ​របា​ន​។​
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតមានឡើង​នៅពេល​ដែល​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​មាន​ការរំខាន​។​

នៅ​ក្នុង​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Harvard Women’s Health Watch, រ៉ូ​ស​បាន​បង្ហាញ​ពី​មធ្យោបាយ​ដូចខាងក្រោម​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​មាន​ដូចជាៈ​
– គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក​។ ការ​មិន​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​គឺ​ផ្តល់​នូវ​ហានិភ័យ​ពី​ពីរដង ទៅ​បួន​ដង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការតាមដាន​សម្ពាធ​ឈាម និង​ការព្យាបាល​ជំងឺលើសឈាម​គឺជា​មធ្យោបាយ​សំខាន់​ដើម្បី​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
– ពិនិត្យ​ទម្ងន់​របស់​អ្នក​។ ការ​ធាត់ និង​ផលវិបាក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធាត់ ដូចជា​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម ជម្រុញ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ចំពោះ​មនុស្ស​ធា​ត់​, ការ​សម្រក​ទម្ងន់​បាន​៤,៥​គីឡូក្រាម​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
– លំ​ហាត់ប្រាណ​ជា​ចាំបាច់​។ លំ​ហាត់ប្រាណ​ជួយ​គ្រប់គ្រង​ទម្ងន់ និង​សម្ពាធ​ឈាម ហើយ​វា​ក៏​ជា​អ្នក​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។ ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ស្ត្រី​ដែល​បាន​ដើរ​៣​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហាក់ដូចជា​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចជាង​អ្នក​ដែល​មិន​ដើរ​
– ការស្រាវជ្រាវ​របស់ Women’s Health Initiative បាន​រកឃើញថា ស្ត្រី​មាន​អាយុ​លើសពី​៦៥​ឆ្នាំ​ដែល​បាន​លេបថ្នាំ​អាស្ពីរីន បាន​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ពួកគេ​។ ថ្នាំ​អាស្ពីរីន​បាន​ជួយ​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ការពារ​កំនក​ឈាម​ដែល​បាន​បង្កើតឡើង​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​តែពិចារណា​ក្នុង​ការប្រើ​ថ្នាំ​អាស្ពីរីន​ជា​រៀងរាល់​ថ្ងៃ​នោះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុនសិន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង