បើសិន​ជា​ដៃគូ​រួមដំណេក​ជាមួយ​អ្នក​រំខាន​ដល់​ការ​ដេក​របស់​អ្នក ភាគច្រើន​គេ​មិន​ដែល​គិត​អំពី​ការ​ស្រមុក​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ឡើយ​។ ប៉ុន្តែ​ការ​ស្រមុក​ខ្លាំងៗ និង​ច្រើនដង​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ការ​ដេក​បាត់​ដង្ហើម ហើយក៏​ជា​ជំងឺ​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្វើអោយ​មាន​ការឈប់​ដក​ដង្ហើម​ច្រើនដង និង​ចាប់ផ្តើម​ម្តង​ហើយ​ម្តងទៀត​នៅ​ពេល​ដេក​។ ថ្វី​បើ​ការ​ដេក​បាត់​ដង្ហើម​អាច​ព្យាបាល​បាន​មែន តែ​យើង​ច្រើន​តែ​មិន​ដឹង​ខ្លួន​។ មនុស្ស​គ្រប់គ្នា​អាច​មាន​បញ្ហា​ដេក​បាត់​ដង្ហើម​បាន មិន​ថា​ក្មេង​, ចាស់​, ប្រុស​, ស្រី និង​កូនក្មេង​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កត្តា​ប្រឈមមុខ​ពិតប្រាកដ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដេក​បាត់​ដង្ហើម​ដោយ​ការស្ទះ និង​ការ​ដេក​បាត់​ដង្ហើម​ដោយសារ​ខួរក្បាល​។​
 
​កត្តា​ប្រឈមមុខ​នៃ​ការ​ដេក​បាត់​ដង្ហើម​ដោយ​ការស្ទះ​
​អ្នក​អាច​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ដេក​បាត់​ដង្ហើម​ដោយ​ការស្ទះ​បើសិន​ជា​អ្នក​៖
– ធាត់​លើស​ទម្ងន់​
– មនុស្ស​ប្រុស​
– មាន​សាច់ញាត្តិ​ដេក​បាត់​ដង្ហើម​
– អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ​
– សម្បុ​ល​ខ្មៅ​, ជនជាតិ​អេស្បាញ ឬ​អ្នក​រស់នៅ​កោះ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីភិ​ច​
– អ្នក​ជក់បារី​។​
 
​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​នៃ​ការ​ដេក​បាត់​ដង្ហើម​ដោយ​ការស្ទះ​មានដូចជា បញ្ហា​លើ​រាងកាយ​ដូច​ជា ដុះ​ខ្លាញ់​ច្រើន​នៅ​ក​, ក្តោងច្រមុះ​ខាងក្នុង​កោង​, ចង្ការ​ស្រក​ចុះ​, ឬ​ក្រពេញ​អា​មី​ដាស់​រីក​ធំ (​ជា​មូលហេតុ​កើតមាន​ច្រើន​បំផុត​លើ​កុមារ​)​។ ផ្លូវដង្ហើម​របស់​អ្នក​ប្រហែលជា​ត្រូវ​បាន​ស្ទះ ឬ​រួម​តូច​ក្នុង​ពេល​ដេក​ដោយសារតែ​សាច់ដុំ​បំពង់ក​ងាយ​នឹង​ទន់​ជាង​ធម្មតា​។ ការ​អាឡែ​ហ្ស៊ី ឬ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​អោយ​តឹង​ច្រមុះ និង​ស្ទះ​រន្ធ​ច្រមុះ​ក៏​អាច​បណ្តាលឲ្យ​ដេក​បាត់​ដង្ហើម​បានដែរ​។​
 
​កត្តា​ប្រឈមមុខ​នៃ​ការ​ដេក​បាត់​ដង្ហើម​ដោយសារ​ខួរក្បាល​
​វា​មិន​ខុសគ្នា​នឹង​ការ​ដេក​បាត់​ដង្ហើម​ដោយ​ការស្ទះ​ទេ ប៉ុន្តែ​ការ​ដេក​បាត់​ដង្ហើម​ដោយសារ​ខួរក្បាល​នេះ​ច្រើន​តែ​កើតមាន​លើ​មនុស្ស​ប្រុស និង​មនុស្ស​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​មិន​ដូចគ្នា​នោះ​គឺថា ការ​ដេក​បាត់​ដង្ហើម​ដោយសារ​ខួរក្បាល​ច្រើន​មាន​ជាប់​ទាក់ទង​នឹង​ជំ​ង​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺសរសៃប្រសាទ ឬ​គ្រោះថ្នាក់​ទៅលើ​ឆ្អឹង​កង​ខ្នង ឬ​ខួរក្បាល​៕