ជំងឺឫសដូងបាតមានន័យថាជាការរីកប៉ោងនៃសរសៃឈាមវ៉ែននៅផ្នែកខាងក្រោមនៃរន្ធគូថ ហើយការរីកប៉ោងដែរកើតឡើងដោយសារតែមានសម្ពាធក្នុងសរសៃឈាមនោះកើនឡើង ដែលភាគច្រើនបណ្តាលមកពីការប្រឹងជុះលាមក និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។
ជំងឺឫសដូងបាតខាងក្នុងមានទីតាំងនៅក្នុងរន្ធគូថដែលយើងមិនអាចមើលឃើញទេ ដែលជាធម្មតាមិនមានការឈឺ និងបង្កជាការហូរឈាមក្នុងពេលបត់ជើងធំ។ ឫសដូងខាងក្នុងបែបនេះអាចលាន ឬព្រលាត់ចេញទៅក្រៅរន្ធគូថបាន។
ជំងឺឫសដូងបាតខាងក្រៅមានទីតាំងនៅខាងក្រោមស្បែកជុំវិញរន្ធគូថ ដែលយើងអាចប៉ះវាដឹងនៅពេលវារីកធំ ព្រមទាំងអាចបណ្តាលអោយរមាស់ ឈឺនៅពេលបត់ជើង ព្រមទាំងហូរឈាម។ ជំងឺឬសដូងបាតខាងក្រៅប្រភេទ Thrombosed កើតឡើបាននៅពេលដែលកំនកឈាមក្នុងសរសៃឈាមវ៉ែននោះទៅជាកក និងបណ្តាលអោយឈឺចាប់ខ្លាំង។
រោគវិនិច្ចឆ័យជំងឺឫសដូងបាតច្រើនតែបង្កើតបានតាមរយៈការសួរប្រវត្តិជំងឺ និងពិនិត្យលើរាងកាយ។ ការមើលរន្ធគូថ និងប្រើម្រាមដៃលូករុន្ធគូថគឺជាប្រការដែលត្រូវធ្វើរបស់គ្រូពេទ្យ។ ពេលខ្លះការថត ក្នុងរន្ធគូថ (Anoscopy) ប្រហែលជាត្រូវធ្វើដែរ។ ប្រសិនបើគ្មានការហូរឈាមនៅពីលើថ្នក់ពោះអាចម៍របស់ពោះវៀនធំខាងក្រោមទេ អ្នកជំងឺប្រហែលអាចថត Sigmoidoscopy ឬ Colonoscopy។
តេស្តសម្រាប់គ្រាប់ឈាម (Complete Blood Count, CBC) សម្រាប់ពិនិត្យលើ អេម៉ូគ្លូបីន និងអេម៉ាត់តូគ្រីត។ ប្រសិនបើអ្នកជំងឺកំពុងតែប្រើថ្នាំ Warfarin (Coumadin), a Prothrombin Time (PT) ឬ INR ប្រហែលជាពួកគេត្រូវវាស់ពីកម្រិតឈាមកកបន្ថែមទៀត៕