ផ្លែត្របែកគឺជាផ្លែឈើដែលអ្នកអាចយកមកញ៉ាំធម្មតា ឬយកវាទៅកិនទឹកញ៉ាំក៏បានដែរ។ នៅក្នុងផ្លែត្របែកនេះគឺមានសារធាតុជាច្រើនដែលអាចជួយដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ health.com.kh នឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ផ្លែឈើមួយនេះ។

  1. នៅក្នុងផ្លែត្របែកនេះមានវីតាមីនសេ ដែលជួយបង្កើនប្រព័ន្ធរាងកាយអ្នកឲ្យរឹងមាំដែលអាចធ្វើឲ្យអ្នកមិនសូវមានជំងឺផ្តាសាយឡើយ។ ម្យ៉ាងទៀតវាមានវីតាមីនEដែលល្អចំពោះស្បែកអ្នក ដោយធ្វើឲ្យស្បែកអ្នកក្មេងជានិច្ច។
  2. ក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យអ្នកពុំសូវមានអារម្មណ៍ឆេវឆាវនោះទេ វានឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់។
  3. ម្យ៉ាងទៀតនៅក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យឈាមក្នុងខួរក្បាលអ្នកដើរបានស្រួល ធ្វើឲ្យអ្នកអាចមានអារម្មណ៍មូល។
  4. នៅក្នុងផ្លែត្របែកនេះមានវីតាមីនអេដែលអាចជួយការពារភ្នែកអ្នក មិនងាយមានជំងឺឡើយ។
  5. ជាងនេះទៅទៀតវាក៏អាចជួយធ្វើឲ្យសក់អ្នកឆាប់ដុះផងដែរ ហើយសក់នឹងមានសុខភាពល្អ។
  6. វាក៏អាចជួយបញ្ចុះសម្ពាធឈាម ធ្វើឲ្យអ្នកបាត់នូវការឈឺមួយចំហៀងក្បាល និងបញ្ចុះកាឡូរីផងដែរ៕