ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំងឡាយខាងលើ អាចទទួលបាន។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ក្រោយចូលដល់ខែនេះ ជីវភាពអ្នកនឹងចាប់ផ្តើមប្រសើរវិញ ដោយអាចល្អទៅៗរហូតដល់ខែ១២។ លុះដល់ខែ១២ អ្នកនឹងអាចទម្លាក់បំណុលអ្នកចុះ សេដ្ឋកិច្ចក្នុងគ្រួសារអ្នកនឹងចាប់ផ្តើមល្អខ្លាំង ធ្វើឲ្យអ្នកសើចបិតមាត់មិនជិតឡើយ។
ឆ្នាំជូត
ដើមខែ១១នេះ ជាថ្ងៃដែលអ្នកអាចចំណេញបានប្រាក់ធំ ព្រោះមានអ្នកជួយពីក្រោយច្រើន។ លាភនេះ អាចរក្សាបានរហូតដល់ខែក្រោយ ដោយធ្វើឲ្យអ្នកអាចទទួលបានការងារថ្មី ដែលអាចរកបានចំណូលខ្ពស់ចូលមក។ ដូចនេះ អ្នកនឹងមិនងាយក្រទៀតទេ បើអ្នកចាប់ឲ្យជាប់។
ឆ្នាំរោង
ខែ១១ ជាខែដែលអ្នករាប់បានលុយច្រើន ហើយខែ១២ ជាខែដែលអ្នកអាចអង្គុយចាំទទួលលុយ។ អ្នកនឹងអាចកែប្រែវាសនាអ្នកឲ្យកាន់តែល្អប្រសើរខ្លាំងពីមួយខែទៅមួយខែ។ ដូចនេះ អ្នកនឹងមិនចាំបាច់ខ្វាយខ្វល់ពីរឿងប្រាក់ទៀតទេ៕