ក្រចកសិប្បនិម្មិត អាចជួយអោយយើងមើលទៅស្រស់ស្អាត ឫវែងជាងមុនប្រសិនបើក្រចកអ្នកខ្លី។ ខណៈដែលក្រចកអ្នកមិនមានគ្រោះថ្នាក់អ្វីទេ ការបិទ ឫ យកវាចេញ អាចពាក់ព័ន្ធនឹងអាស៊ីត និងសារធាតុគីមីផ្សេងទៀត ដែលអាចបង្កប្រតិកម្មអាឡែកហ្ស៊ី។ ក្រចកសិប្បនិម្មិត ក៏អាចនាំឱ្យអ្នកឆ្លងមេរោគផ្សិត និងបញ្ហាផ្សេងៗទៀតដែរ។ ទាំងនេះ គឺជាអ្វីដែលអ្នកគួរដឹង មុននឹងឆ្ពោះទៅហាងសម្ផស្ស ឫ ឱសថស្ថាន:
ប្រភេទក្រចក
ក្រចកសិប្បិនិម្មិត មាន២ប្រភេទធំៗ គឺ ក្រចកជ័រ និង ជែល។
-ក្រចកជ័រ: ផលិតផលប្លាស្ទិកនេះ គឺជាជម្រើសពេញនិយមបំផុត។ វាបង្កើតជាសំបករឹងមួយ នៅពេលដែលអ្នកលាយម្សៅជាមួយទឹក ហើយដុសវាហើយបិទនៅចុងក្រចក។ អ្នកត្រូវតែរូសក្រចកធម្មជាតិរបស់អ្នកអោយគគ្រាត ដើម្បីអោយវាងាយបិទជាប់នឹងក្រចកអ្នក ។ ពេលដែលក្រចកពិតប្រាកដរបស់អ្នកដុះឡើង អ្នកនឹងឃើញមានគំលាតតូចមួយរវាង ស្បែកគល់ក្រចក របស់អ្នកនិងក្រចកសរីររាង្គ។ អ្នកត្រូវត្រលប់ទៅហាងធ្វើក្រចករៀងរាល់ ២-៣ សប្តាហ៍ដើម្បីបំពេញចន្លោះប្រហោងឬធ្វើវាដោយខ្លួនឯង។ ការធ្វើបែបនេះនឹងបណ្តាលឱ្យក្រចករបស់អ្នកចុះខ្សោយ។ ប្រសិនបើអ្នកឆ្លងមេរោគផ្សិតរួចស្រាប់ នោះក្រចកសិប្បនិម្មិតនេះ អាចនឹងផ្តល់ផលអាក្រក់ឬនាំឱ្យមានបញ្ហាផ្សេងទៀត៕
-ក្រចកជែល: ក្រចកប្រភេទនេះ មានតម្លៃថ្លៃជាង និងមានរយៈពេលយូរជាងក្រចកជ័រ។ គេគូរជែលនេះនៅលើក្រចក ដូចការលាបថ្នាំក្រចកធម្មតា។ បន្ទាប់មកដាក់ក្រចកនៅក្រោមកាំរស្មីយូវី ដើម្បីធ្វើឱ្យជែលរឹង។ ការធ្វើបែបនេះ អាចបណ្តាលឱ្យ អ្នកខូចខាតស្បែក រួមទាំងស្នាមជ្រួញនិងស្នាមអុជ។ ពន្លឺកាំរស្មីយូវីច្រើនពេកអាចបង្កឱ្យមានជំងឺមហារីកស្បែក។ ប៉ុន្តែមិនមានករណី ត្រូវបានរាយការណ៍ថាមានជំងឺមហារីកស្បែក បណ្តាលមកពីចង្កៀងកាំរស្មីយូវី នៅតាមហាងធ្វើក្រចកទេ ។
បញ្ហាដែលអាចកើតមាន
ក្រចកសិប្បនិម្មិត អាចអោយអ្នកមានអារម្មណ៍រំខាន។ សារធាតុគីមីដែលត្រូវបានប្រើដើម្បីភ្ជាប់ឬដកក្រចកសិប្បនិម្មិតអាចធ្វើឱ្យស្បែករោលក្រហាយ ហើយមើលទៅឃើញក្រហម ឡើងខ្ទុះ ឬហើមជុំវិញក្រចករបស់អ្នក៕
តើយើងគួរដឹងអ្វីខ្លះមុននឹងសម្រេចចិត្តបិទក្រចកសិប្បនិម្មិត?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855