​ការ​កុហក នឹង​កើតឡើង​ចាប់ពី​ចំណុច​តូចៗ ហើយនឹង​អាច​ក្លាយជា​ទម្លាប់​មួយ​។ តើ​ធ្វើ​ដូចម្តេច ដើម្បី​ឆ្លើយតប​ប្រសិនបើ​កូនតូច​របស់​អ្នក​និយាយ​កុហក​៖
១.​ឆ្លើយតប​ឱ្យបាន​សមរម្យ​៖ នៅពេល​អ្នក​គិតថា​កូន​របស់​អ្នក​កំពុងនិយាយ​កុហក រឺ​និយាយ​ការពិត​សូម​ប្រើពាក្យ​ដូចជា “​អស្ចារ្យ តើ​ជា​រឿងនិទាន រឺ​ជា​អ្វី​?” ។
២.​អាន​រឿងនិទាន​អំពី​ភាពស្មោះត្រង់​៖ កូនតូច​របស់​អ្នក​ប្រហែលជា​មិន​យល់ច្បាស់​ថា​ការ​កុហក​មាន​ផលវិបាក​។ សូម​អាន​រឿងនិទាន ណាមួយ​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ភាពស្មោះត្រង់ ដល់​កូនតូច​របស់លោក​អ្នក​ស្តាប់​។​
៣.​កុំ​ដាក់​ងារ​៖ ការហៅ​កូន របស់​អ្នក​ថា ជា​មនុស្ស​កុហក នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការគោរព​ខ្លួនឯង និង​អាច​នាំឱ្យ​មានការ​កុហក​កាន់តែច្រើន​។
៤. សរសើរ​៖ កូន​របស់​អ្នក​អាច​និយាយ​នូវ​រឿងព្រេង ឫ​រឿងប្រឌិត ណាមួយ​ប្រាប់​ដល់​អ្នក ពីព្រោះ​គាត់​ចង់អោយ​អ្នក​យកចិត្តទុកដាក់​។ ដើម្បី​លើកកម្ពស់​ការគោរព​ខ្លួនឯង និង​តម្លៃ​ខ្លួនឯង​សូម​សម្លឹង​ទៅកាន់​ភ្នែក​របស់គាត់ ដើម្បី​បង្ហាញថា​អ្នក​កំពុង​យកចិត្តទុកដាក់​ចំពោះ​គាត់​។ សរសើរ​គាត់ ផ្តល់ឱ្យ​គាត់​នូវ​ការគោរព ដែល​គាត់​សម​នឹង​ទទួល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង