​ផ្សិត គឺជា​ឧ​ទារ​ហរ​ណ៍​ដ៏​អស្ចារ្យ​មួយ​នៃ​ពាក្យស្លោក​ថា “​កុំ​វិនិច្ឆ័យ​សៀវភៅ​មួយ​ក្បាល​ដោយ​ក្រប​របស់​វា​” ។ ពិត​មែនហើយ​ពួកគេ​ជា​ផ្សិត​! ប៉ុន្តែ​ផ្សិត សម​នឹង​ត្រូវបាន​គេ​បោះ​ចូលទៅក្នុង​រទេះ​ឥ​វ៉ាន់​របស់​អ្នក ហើយ​បន្ថែម​ទៅក្នុង​អាហារ​ជា​ញឹកញាប់ ។ នេះ​ជា​ហេតុផល ៦ យ៉ាង​ដែល អ្នក​គួរ​បរិភោគ​ផ្សិត ៖

១.​ពួកគេ​ផ្តល់​វីតាមីន D៖ ផ្សិត​គឺជា​មុខទំនិញ​តែមួយគត់​ដែល​ផ្តល់​វីតាមីន D ដែលជា​សារធាតុចិញ្ចឹម មិន​ងាយ​នឹង​ទទួលបាន​ពី​អាហារ​ដែល​យើង​បាន​បរិភោគ​ជាទូទៅ​។​

២.​ពួកគេ​មាន​រស់ជាតិ​ដូច​សាច់៖ រសជាតិ​ផ្សិត​ត្រូវបាន​គេ​ពិពណ៌នា​ជា​ភាសា​ជប៉ុន​ថា “​អ៊ូ​ម៉ា​មិ​” ដែល​មានន័យថា “​រសជាតិ​រីករាយ​” ។ ប្រភេទ​ផ្សិត Portabella (​និង cremini) មាន​រសជាតិ​ដូច​សាច់ ហើយក៏​មើលទៅ​ដូច​សាច់​ផងដែរ ហេតុដូច្នេះ​ហើយ​ទើប​អ្នកនឹង​ឃើញ​វា​ដុត​ទាំងមូល​ឬ ដាក់​វា​នៅលើ​នំ​ប៊ឺ​រ​ហ្គឺ​រ​ជំនួស​សាច់​។​

៣.​ពួកគេ​មាន​ជាតិ​សេ​លេ​ញ៉ូ​ម​ខ្ពស់​៖ ផ្សិត​គឺជា​អាហារ​មួយ​ប្រភេទ ដែលមាន​សេ​លេ​ញ៉ូ​ម​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ជួរ​ផលិតផល​។ នេះ គឺជា​សារធាតុ​រ៉ែ ដែល​ធ្វើការ​ដូចជា​អង់​ទី​អុកស៊ីដ​ង់ នៅក្នុង​រាងកាយ​របស់​អ្នក ដោយ​ការពារ​កោសិកា​របស់​អ្នក ប្រឆាំងនឹង​ការកើត​ជំងឺ​ផ្សេងៗ​។ សេ​លេ​ញ៉ូ​ម​ក៏​ដើរតួ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​៕

៤.​ពួកវា​អាច​រលាយ​នៅក្នុង​សាច់​កិន​៖ ជាមួយនឹង​រស់ជាតិ និង​រូបរាង​ដូច​សាច់ ព្រម​សមត្ថភាព​ដែល​វា​អាច​រលាយបាត់​ក្នុង​សាច់​កិន ពួកវា​គឺជា​គន្លឹះ​ចំបង​មួយ​ដែល​កាត់បន្ថយ​បរិមាណ​សាច់គោ​កិន (​ឫ​សាច់ជ្រូក សាច់មាន់​កិន​) ដែល​អ្នក​ប្រើ​នៅក្នុង​អាហារ​។ ជាមួយគ្នានេះ អ្នកនឹង​អាច​កាត់បន្ថយ​បរិមាណ​ខ្លាញ់ និង កាឡូរី នៅក្នុង​អាហារ​របស់​អ្នក​ផងដែរ​៕

៥. ពួកគេ​អាចជួយ​ក្នុងការ​សម្រក​ទម្ងន់​៖ ផ្សិត​មាន​កាឡូរី​ទាប​បំផុត​។ មានតែ​កាឡូរី​ប្រហែល ២០ កាឡូរី​ប៉ុណ្ណោះ​ក្នុង​ផ្សិត​មូល​ពណ៌​ស​ចំនួន​៥​គ្រាប់ រឺក៏​ផ្សិត portabella ទាំងមូល​!

៦.​វា​ជា​ដំណាំ​ដែលមាន​និរន្តរភាព​៖ ផ្សិត​ត្រូវបាន​ដាំ​នៅក្នុង​ថាស​ក្នុងផ្ទះ និង​មិន​ត្រូវការ​ពន្លឺព្រះអាទិត្យ​ដីស្រែ​ចំការ​ឬ​ទឹក​ច្រើន​ទេ​។ នៅពេលដែល​អ្នក​ញ៉ាំ​វា​ជំនួស​សាច់ ឬ​លាយ​ជាមួយ​សាច់ ដូច្នេះ​មានន័យថា​អ្នក​កំពុង​ញ៉ាំ​សាច់​តិចជាង​មុន ហើយ​អ្នក​ក៏​កំពុង​បន្ថយ​កំរិត​កាបូន​សរុប​នៃ​អាហារ​របស់​អ្នក​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង