Join with Health.com.kh on Telegram

​អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​ក្រោម​តម្លៃ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ត្រូវបាន​គេ​ចាត់ទុក​ថា​ឈានចូល​ជំងឺ​ទឹកនោម​ផ្អែម​។ ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​ភាគច្រើន​ដែល​ឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម​នឹង​វិវត្ត​កើត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង​ក្នុងអំឡុងពេល​១០​ឆ្នាំ​។​

​វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​ត្រូវបាន​គេ​ធ្វើ​តេស្ត​ដើម្បី​មើល​ពី​ការឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម​ឬ​យ៉ាងណា​នោះ​ប្រសិនបើៈ​

​អ្នក​លើស​ទម្ងន់ និង​មាន​អាយុ​លើ​លពី​៤៥​ឆ្នាំ​
​អ្នក​លើស​ទម្ងន់ និង​មាន​អាយុ​ក្រោម​៤៥​ឆ្នាំ ប៉ុន្តែ​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោម​ផ្អែម​, លើសឈាម​, ឬ​លើសឈាម​ខ្លាញ់​

​ការផ្លាស់ប្តូរ​ទម្លាប់​ដែល​ផ្តល់​នូវ​សុខភាព​
​ការផ្លាស់ប្តូរ​ទម្លាប់​ចំពោះ​ការ​ញ៉ាំ​អាហារ និង​ការធ្វើ​លំ​ហាត់ប្រាណ​ត្រូវបាន​បង្ហាញ​ថា​ពន្យារ និង​ការពារ​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​សុខភាព​ដទៃទៀត​។​

​ធ្វើ​ម៉េច​ទើប​នឹង​ថា​ឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម​?
​ការមើល​ជាតិ​ស្ករ​នៅក្នុង​ឈាម​ត្រូវបាន​គេ​ធ្វើ​ក្រោយ​ពី​អ្នក​អត់​ញ៉ាំ​អាហារ និង​ផឹកទឹក​ក្នុង​រយៈពេល​១០ ទៅ​១២​ម៉ោង​។ ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​មិន​ទាន់​ញ៉ាំ​អាហារ​ធម្មតា​គឺ​ស្ថិតនៅ​ចន្លោះ ៧០ ទៅ​៩៩​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​ចំពោះ​អ្នក​ដែល​មិនមាន​ជំងឺ​ទឹកនោម​ផ្អែម​។ ការធ្វើ​រោគវិនិច្ឆ័យ​ថា​ឈានចូល​ជំងឺ​ទឹកនោម​ផ្អែម​នៅពេល​ដែល​តេស្ត​ឈាម​ពីរ​បាន​បង្ហាញថា ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​មិន​ទាន់​ញ៉ាំ​អាហារ​គឺ​ស្ថិតនៅ​ចន្លោះ​ពី​១០០ ទៅ​១២៥​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​។​

​មួយវិញទៀត​, ប្រសិនបើ​អ្នក​ចង់​មើល​ជាតិ​ស្ករ​នៅក្នុង​ឈាម​គ្រប់​ពេល​នោះ​, អ្នក​ក៏​អាចធ្វើ​បាន​ដែរ​។ ចំពោះ​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម​, ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​ញ៉ាំ​អាហារ​រួច ឬ​ពេល​ណា​ក៏​ដោយ គឺ​ស្ថិតនៅក្នុង ១៤០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​។ កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​ញ៉ាំ​អាហារ​រួច​នឹង​ស្ថិត​នៅ​ចន្លោះ ១៤០ ទៅ​១៩៩​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​ប្រសិនបើ​អ្នក​នោះ​ឈានចូល​ជំងឺ​ទឹកនោម​ផ្អែម​។ រីឯ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​វិញ​, ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​ញ៉ាំ​អាហារ​រួច​គឺ​ខ្ពស់ ២០០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​។​

​ដូចនេះ​ជំ​ហ៊ាន​ដែល​ត្រូវ​ធ្វើ​គឺ​បញ្ចុះ​ទម្ងន់​។ អ្នក​អាច​ធ្វើ​វា​ដោយ​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​របស់​អ្នក​អោយមាន​ស្ថេរភាព និង​បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​។ ដូចគ្នា​ដែរ​, សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​អំពី​គម្រោង​នៃ​ការព្យាបាល និង​គោលបំនង​របស់​អ្នក​។​

​សរុបមក​, អ្នក​គួរតែរៀបចំ​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​គ្រប់គ្រង​ការឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម​របស់​អ្នក​ដោយៈ​
– ដាក់​ផែនកា​រណ៍​នូវ​អ្វី​ដែល​អ្នក​ញ៉ាំ និង​ញ៉ាំ​ដោយ​មាន​លំនឹង​
– បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​
– លេបថ្នាំ ប្រសិនបើ​ជា​វេជ្ជបញ្ជា ហើយ​តាមដាន​យ៉ាង​ជិតស្និទ្ធ​លើ​របៀប និង​ពេល​ដែល​ត្រូវ​ប្រើ​
– តាមដាន​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​
– សូម​ទៅ​ជួប​គ្រូពេទ្យ​ទៅ​តាម​អ្វី​ដែល​គាត់​ប្រាប់​
– តាមដាន​សម្ពាធ​ឈាម​របស់​អ្នក​៕