ជំងឺអាសន្នរោគគឺជាជំងឺឆ្លងមួយប្រភេទធ្វើអោយមានការរាគរុស ជំងឺនេះបង្កឡើងដោយការបរិភោគអាហារ ឬទឹកដែលមានផ្ទុកទៅដោយបាក់តេរីម្យ៉ាឈ្មោះថា Vibrio Cholerae ។
ជំងឺអាសន្នរោគត្រូវបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៨០០មុនពេលដែលមានការព្យាបាលក៏ដូចជាសំអាតមេរោគចេញពីទឹកដូចសម័យបច្ចុប្បន្ននេះម្លេះ ។ ទោះបីជាយ៉ាងណាក៏ដោយការរាតត្បាតនៃជំងឺអាសន្នរោគគឺនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅតាមបណ្តាល ប្រទេសជាច្រើនលើពិភពលោក ហើយជំងឺនេះត្រូវបានកើតឡើមនុស្សប្រមាណ ៣ ទៅ ៥លាននាក់ និងបង្កអោយស្លាប់ច្រើនរហូតដល់ ១០០០០០នាក់ក្នុងមួយឆ្នាំៗ ។ អ្វីដែលជាការកំរគឺ អាហារសមុទ្រដែលមានមេរោគអាចធ្វើអោយកើតឡើងវិញនៃជំងឺអាសន្នរោគក្នុងសហរដ្ឋអាមេរិកបានដែរ ។
ជំងឺនេះឃើញកើតមានភាគច្រើននៅតាមតំបន់មិនសូវមានអនាម័យ កន្លែងមានទីប្រជុំជនច្រើន សង្គ្រាម និងតំបន់អត់ឃ្លាន ។ កន្លែងដែលគេច្រើនជួបប្រទះជាងគេគឺនៅផ្នែកជាច្រើនរបស់ប្រទេសអាហ្វ្រិក ភាគខាងត្បូងប្រទេសអាស៊ី និងអាមេរិកឡាទិន ។ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅកាន់កន្លែងណាមួយនៃតំបន់អស់ទាំងនេះ ចូរចងចាំថា ការយល់ច្បាស់នៃជំងឺអាសន្នរោគពិតជាអាចជួយការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកបាន ។
មូលហេតុ
បាក់តេរី Vibrio Cholerae គឺជាអ្នកបង្កអោយមានជំងឺអាសន្នរោគ ដែលវាជាធម្មតាច្រើនរស់នៅក្នុងចំណីអាហារ ឬទឹកដែលមានមេរោគដោយសារលាមករបស់អ្នកផ្ទុកជំងឺនេះ ។ របស់ដែលច្រើនតែបង្កអោយកើតជំងឺអាសន្តរោគមានដូចជា៖
– ការផ្គត់ផ្គងទឹកក្នុងទីក្រុង
– ទឹកកកដែលធ្វើមកពីទឹកនៅក្នុងទីក្រុង
– អាហារ ឬភេសជ្ជៈលក់តាមផ្លូវសាធារណៈ
– បន្លែដែលដុះលូតលាស់ដោយសារទឹកនៃកាកសំណល់របស់មនុស្ស
– ត្រីឆៅ ឬចំណិនមិនបានល្អ និងអាហារសមុទ្រដែលចាប់មកពីទឹកដែលកខ្វក់
នៅពេលមនុស្សម្នាក់បរិភោគអាហារ ឬទឹកដែលមានមេរោគ ធ្វើអោយបាក់តេរីដែលនៅក្នុងនោះបញ្ចេញជាតិពុលរបស់វាទៅក្នុងពោះវៀន ហើយជាតិពុលនោះនឹងធ្វើអោយមនុស្សមានជំងឺរាគរុសយ៉ាងធ្ងន់ធ្ងរ ។
អ្នកមិនអាចឆ្លងជំងឺអាសន្តរោគតាមរយៈការប៉ះពាល់ធម្មតាជាមួយអ្នកជំងឺបានទេ ។
រោគសញ្ញា
រោគសញ្ញានៃជំងឺអាសន្តរោគអាចមានការចាប់ផ្តើមលឿនបំផុតពីរបីម៉ោង ឬយូរបំផុតប្រាំថ្ងៃបន្ទាប់ពីឆ្លងជំងឺហើយ ។ ភាគច្រើនរោគសញ្ញារបស់ជំងឺនេះគឺស្រាល ។ ប៉ុន្តែពេលខ្លះវាអាចទៅជាធ្ងន់ធ្ងរខ្លាំងក៏មាន ។ ប្រហែលជាមានអ្នកឆ្លងមួយនាក់ក្នុងចំណោម ២០នាក់មានជំងឺរាគរុសជាទឹកសុទ្ធយ៉ាងធ្ងន់ធ្ងរ រួមទាំងក្អួតផងដែរ ហើយប្រការបែបនេះអាចធ្វើអោយអ្នកជំងឺងាយនឹងខ្សោះជាតិទឹក ។ ថ្វីបើអ្នកឆ្លងជំងឺជាច្រើននាក់មានរោគសញ្ញាតិចតួច ឬមិនមានរោគសញ្ញាសោះ ពួកគេអាចនៅតែបន្តអោយមានការរាតត្បាតនៃជំងឺនេះទៅអ្នកដទៃបាន ។
រោគសញ្ញានៃការខ្សោះជាតិទឹកមានដូចជា៖
– ចង្វាក់បេះដូងដើរលឿន
– បាត់បង់ភាពយឺតរបស់ស្បែក (លទ្ធភាពរបស់ស្បែកក្នុងការវិលមករកភាពដើមវិញលឿនកាលណាដែលមានការទាញ)
– ស្ងួតមាត់ បំពង់ក ច្រមុះ និងភ្នែក
– សម្ពាធឈាមចុះទាប
– ស្រេកទឹក
– រមួលសាច់ដុំ
ប្រសិនបើមិនបានព្យាបាលទេ ការខ្សោះជាតិទឹកនេះអាចនឹងធ្វើអោយអ្នកជំងឺស្ហុក និងស្លាប់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
ផលវិបាក
ជំងឺអាសន្នរោគអាចធ្វើអោយអ្នកជំងឺស្លាប់បានយ៉ាងលឿន ។ ករណីភាគច្រើន ការបាត់បង់ជាតិទឹក និងអេឡិចត្រុងក្នុងចំនួនមួយដ៏ច្រើន និងលឿនបែបនេះអាចធ្វើអោយអ្នកជំងឺស្លាប់ក្នុងរយៈពេលតែ ២ ឬ ៣ម៉ោងបាន ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកដែលមិនត្រូវបានព្យាបាលប្រហែលជានឹងអាចស្លាប់ដោយសារការខ្សោះជាតិទឹក និងស្ហុក រយៈពេល ១៨ម៉ោង ឬច្រើនថ្ងៃបន្ទាប់ពីចេញសញ្ញាដំបូងនៃជំងឺអាសន្នរោគ ។
ថ្វីបើហ្យុក និងការខ្សោះជាតិទឹកធ្ងន់ធ្ងរគឺជាផលវិបាកដ៏ធ្ងន់ធ្ងររបស់ជំងឺអាសន្នរោគក៏ពិតមែន តែបញ្ហាផ្សេងៗទៀតអាចនឹងកើតមានដែរដូចជា៖
– ជាតិស្ករក្នុងឈាមថយចុះ (Hypoglycemia)៖ ភាពគ្រោះថ្នាក់នៃកំរិតជាតិស្ករក្នុងឈាមថយចុះប្រហែលជានឹងកើតមាននៅពេលដែលអ្នកជំងឺឈឺធ្ងន់មិនអាចទទួលទានចំនីអាហារបាន ។
– ប៉ូតាស្យូមចុះទាប (Hypokalemia)៖ អ្នកមានជំងឺអាសន្នរោគមានន័យថាបាត់បង់ជាតិរ៉ែក្នុងចំនួនដ៏ច្រើនទៅតាមលាមក ហើយក្នុងនោះក៏មានប៉ូតាស្យូមដែរ ។ កំរិតប៉ូតាស្យូមដែលទាបបំផុតអាចរំខានដល់មុខងារបេះដូង និងសរសៃប្រសាទបាន ហើយវាគំរាមគំហែងដល់ជីវិតទៀតផង ។
– ខ្សោយតម្រងនោម៖ នៅពេលដែលតម្រងនោមបាត់បង់នូវសមត្ថភាពនៃការច្រោះទឹកនោម ដោយសារតែឈាមទៅតម្រងនោមមិនទាន់ វាគឺជាកត្តាមួយគំរាមគំហែងដល់ជីវិតយ៉ាងខ្លាំង ។ អ្នកដែលមានជំងឺអាសន្តរោគ ការខ្សោយតម្រងនោមច្រើនមានការពាក់ព័ន្ធនឹងស្ហុក។
រោគវិនិច្ឆ័យ និងការធ្វើតេស្ត
ថ្វីបើរោគសញ្ញានៃជំងឺអាសន្តរោគធ្ងន់ធ្ងរមិនអាចអោយមានការច្រលំនៃនៅតាមតំបន់កើតជំងឺក៏ពិតមែន តែមធ្យោបាយតែមួយគត់ដើម្បីបញ្ជាក់អោយកាន់តែច្បាស់រោគវិនិច្ឆ័យគឺការសំគាល់ និងរកមើលវត្តមានមេរោគនៅក្នុងលាមក ។
ការធ្វើតេស្តជំងឺអាសន្នរោគដ៏លឿនតាមរយៈការជ្រលក់ឧបករណ៍ធ្វើតេស្តត្រូវបានដំណើរការ ហើយអ្នកផ្តល់សេវាសុខភាពក្នុងតំបន់ត្រូវធ្វើការបញ្ជាក់ពីរោគវិនិច្ឆ័យនៃជំងឺអាសន្នរោគអោយបានទាន់ពេលវេលា ។ កាលណាមានការបញ្ជាក់កាន់តែលឿនអាចជួយកាត់បន្ថយអត្រានៃការស្លាប់ក្នុងពេលចាប់ផ្តើមផ្ទុះឡើងវិញនៃការជំងឺរាតត្បាលអាសន្តរោគ និងត្រូវមាការស្រាវជ្រាវខាងសុខភាពសាធារណៈអោយបានទាន់ពេលវេលាដើម្បីគ្រប់គ្រងការរាតត្បាលនេះ ។
ការព្យាបាល និងការការពារ
ថ្វីបើមានវ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺអាសន្នរោគហើយក៏ដោយ ក៏មជ្ឈមណ្ឌលគ្រប់ និងការពារជំងឺ (Center for Disease Control prevention, CDC) និងអង្ការសុខភាពពិភពលោកមិនបានណែនាំអោយប្រើវ៉ាក់ស៊ាំងនេះតាមធម្មតានោះទេ ព្រោះវាប្រហែលជាមិនអាចការពារមនុស្សដែលឆ្លងជំងឺនេះបានទេ ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកអាចការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកតាមរយៈការប្រើប្រាស់ទឹកឆ្អិន ទឹកដែលសំលាប់មេរោគហើយ ឬទឹកបរិសុទ្ធ ។ ត្រូវប្រាកដថាត្រូវបានប្រាស់ទឹកបរិសុទ្ធ ទឹកដែលចំអិនរួច ឬទឹកដែលសំលាប់មេរោគហើយដើម្បី៖
– ទទួលទាន
– ធ្វើម្ហូបអាហារ
– ធ្វើជាទឹកកក
– ដុសធ្មេញ
– សំអាតមុខ និងដៃ
– លាងចាន និងសំភារៈសំរាប់បរិភោគ
– លាងបន្លែ និងផ្លែឈើ
ដើម្បីសំលាប់មេរោគនៅក្នុងទឹកបាន ចូរដាំវាអោយបានពុះរយៈពេល ១នាទី ឬប្រើឧបករណ៍ច្រោះសំអាតទឹក និងប្រើថ្នាំគ្រាប់សំលាប់មេរោគនៅក្នុងទឹក ។
អ្នកក៏គួរតែចៀសវាងបរិភោគអាហារចឆៅដូចជា៖
– ផ្លែឈើ ឬបន្លែដែលមិនទាន់បកសំបកចេញ
– ទឹកដោះគោឆៅដែលមិនទាន់សំលាប់មេរោគនៅឡើយ
– សាច់ ឬត្រីពពួកមានសំបកដែលចំអិនមិនបានល្អ ឬនៅឆៅ
– ត្រីដែលចាប់នៅក្នុងទឹកដែលមានមេរោគ
ប្រសិនបើអ្នកទៅជាមអាការៈរាគរុសជាទឹកសុទ្ធ និងក្អួតធ្ងន់ធ្ងរ ជាពិសេសក្រោយពីបរិភោគពពួកត្រីដែលមានសំបកឆៅរួច ឬធ្វើដំណើរទៅប្រទេសដែលមានជំងឺអាសន្នរោគ ត្រូវតែស្វែងរកសេវាព្យាបាលសុខភាពជាបន្ទាន់ ។ ជំងឺអសន្នរោគគឺជាជំងឺដែលគេអាចព្យាបាលបាន ប៉ុន្តែដោយសារតែការខ្សោះជាតិទឹកអាចកើតឡើងលឿនពេក វាគឺជារឿងសំខាន់មួយក្នុងដែលត្រូព្យាបាលជំងឺអាសន្នរោគនេះអោយបានលឿនបំផុត ។
យោងទៅតាមរបៀបនៃជំងឺរាគដែលធ្ងន់ធ្ងរ ការព្យាបាលនឹងមានការផ្សំគ្នានៃការបង្គ្រប់ជាតិទឹកតាមមាត់ ឬតាមសរសៃ ។ ចំពោះករណីធ្ងន់ធ្ងរ គ្រូពេទ្យក៏អាចចេញវេជ្ជបញ្ជាជាថ្នាំអង់ទីបីយ៉ូទិចដើម្បីសំលាប់បាក់តេរី ដើម្បីបញ្ឈប់ការរាគអោយបានលឿនបំផុត ៕