Join with Health.com.kh on Telegram

ការដែល​មិន​បាន​បត់ជើងធំ​រាល់ថ្ងៃ​មិនមែន​មានន័យថា​អ្នក​មាន​បញ្ហា​ទល់លាមក​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​អាច​នឹង​មាន​បញ្ហា​នេះ​បាន​បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ​យ៉ាងហោចណាស់​ចំនួន​ពីរ រយៈពេល​យ៉ាងតិចណាស់​បី​ខែ​៖
– បត់ជើងធំ​តិចជាង​បី​ដង​ក្នុង​មួយ​សប្តាហ៍​
– ធ្លាប់​មាន​លាមក​រឹង​
– ប្រឹង​ជុះ​ខ្លាំងពេក​បត់ជើងធំ​
– ធ្លាប់​មាន​អារម្មណ៍​ថា​ដូចជា​មាន​អ្វី​ស្ទះៗ​នៅ​រុន្ធ​គូ​ថ​
– មាន​អារម្មណ៍​ថា​លាមក​ជុះ​មិន​អស់​ក្រោយពី​បត់ជើងធំ​រួច​។​
– ត្រូវ​ការប្រើ​ម្រាមដៃ​ជា​ជំនួញ​ដុះ​ការ​ជុះ​
 
​ពេល​ជួប​គ្រូពេទ្យ​
​ថ្វី​បើ​ការ​ទល់លាមក​ប្រហែល​ជា​ផ្តល់​ការរំខាន​ក៏ដោយ តែ​វា​មិនមែន​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​។ មនុស្ស​ភាគច្រើន​ដែល​មាន​អាការៈទ​ល់​លាមក​មិន​ត្រូវ​ការជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ទល់លាមក​រ៉ាំរ៉ៃ​ប្រហែលជា​អាច​បង្ក​ផលវិបាក ឬ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ដើម​ហេតុ​របស់​វា​។​
 
​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​អ្នក​ធ្លាប់​មាន​ការ​ទល់លាមក​ដែល​មិន​ដឹង​មូលហេតុ ឬ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បត់ជើងធំ ឬ​បើ​រោគសញ្ញា​ធ្ងន់ធ្ងរ និង​មាន​រយៈពេល​យូរ​ជាង​បី​សប្តាហ៍​។ អ្នក​ក៏​គួរតែ​ស្វែងរក​សេវា​ព្យាបាល​ដែរ​បើ​សិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ​ដែល​អាច​បញ្ជាក់​ថា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាង​មុន​។​
– បត់ជើង​ច្រើនជាង​បី​ថ្ងៃ​ឆ្ងាយៗ​ពីគ្នា ទោះបីជា​ផ្លាស់ប្តូរ​របប​អាហារ ឬ​ហាត់ប្រាណ​ត្រឹមត្រូវ​ហើយ​ក៏​ដោយ​។​
– ឈឺពោះ​ដោយ​ការ​តឹង​
– លាមក​លាយ​ឈាម​
– ការ​ទល់លាមក​ដែល​ផ្លាស់ប្តូរ​មក​រាគ​វិញ​
– ឈឺ​ក្នុង​រុន្ធ​គូថ​
– លាមក​ស្តើង​ដូចជា​ខ្មៅ​ដៃ​
– ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​៕