Join with Health.com.kh on Telegram

ជំងឺ​ទាច​ទឹក​គឺជា​កើនឡើង​នូវ​នៃ​ជាតិ​ទឹក ពណ៌​លឿង​ស្លេក និង​ថ្លា​ក្នុង​ប្រហោង​របស់​ពោះ ដែល​ស្ថិតនៅ​ខាងក្រោម​ប្រហោង​ទ្រ​ង​និង​មាន​ខ័ណ្ឌ​ចែក​ដោយ​សន្ទះ​ទ្រូង Diaphragm​។ ទឹក​ក្នុង​ប្រហោង​ពោះ​នេះ​អាច​កើតឡើង​ពី​មូលហេតុ​ច្រើន​ប្រភេទ​ដូចជា ជំងឺ​ថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬ​ខ្សោយតម្រងនោម​។​
 
​មូលហេតុ​
​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​ជាង​គេ​របស់​ជំងឺ​ទៀ​ទឹក​គឺ​ជំងឺថ្លើម ឬ​ជំងឺ​ក្រិន​ថ្លើម​ធ្ងន់ធ្ងរ​។ យ៉ាងហោចណាស់​ក៏​មាន​ជំងឺ​ទៀ​ទឹក ៨០%​ដែរ ដែល​បណ្តាលមកពី​ជំងឺ​ក្រិន​ថ្លើម​។ ទោះបីជា​យន្តការ​នៃ​ការវិវត្តន៍​ទៅជា​ជំងឺ​នេះ​មិនទាន់​បាន​យល់ដឹង​ច្បាស់លាស់​ក៏ដោយ ក៏​មាន​ទ្រឹស្តី​ភាគច្រើន​និយាយ​ថា សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន​Portal ឡើង​ខ្លាំង (Portal Hypertension) គឺ​ជា​ដើម​ហេតុ​របស់​វា​។ លើសពីនេះទៅទៀត ការឡើង​ហើម​គ្រប់​ទីកន្លែង​ក៏​ដោយសារ​តែរ​បត់​ឈាម​ពុំ​មាន​តុល្យភាព​ដែរ​។ ការកើនឡើង​នៃ​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន Portal  និង​ជាតិ Albumin ថយចុះ​ក្នុង​ឈាម ប្រហែល​ជា​នាំ​អោយ​ចេញ​ជា​ជំងឺ​ទៀ​ទឹក​បន្តិច​ម្តងៗ​ហើយ​។​
 
​កត្តា​ផ្សេងៗ​ទៀត​ដែល​នាំអោយ​មាន​ជំ​ង​ទាច​ទឹក​ដែរ​នោះ​គឺ ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ការ​ដែល​តម្រងនោម​ទទួល​ឈាម​មិន​បាន​គ្រប់គ្រាន់ វា​នឹង​ធ្វើអោយ​មាន​ជំងឺ​ទៀ​ទឹក​ដែរ ដោយសារតែ​មាន​ការ​ជ្រៀប​ទឹក​ចេញ​ពី​សរសៃឈាម​មក​ក្នុង​ប្រហោង​ពោះ​។ ពេល​នោះ​វា​នឹង​ធ្វើអោយ​តម្រងនោម​ប្រឹង​បឺត​ស្រូប​ជាតិ​អំបិល និង​ទឹក​កាន់​ចូលទៅក្នុង​ខ្លួន​វិញ​កាន់តែ​ច្រើន​ដើម្បី​ជំនួស​ដល់​ការបាត់បង់​។​
​ចំពោះ​ជំងឺខ្សោយបេះដូង និង​ខ្សោយតម្រងនោម​ធ្ងន់ធ្ងរ​ក៏​អាច​បណ្តាល​អោយ​កើតជា​ជំងឺ​ទៀ​ទឹក​បាន​ដែរ ដោយសារតែ​មាន​ការ​ចាល​ជាតិ​ទឹក​ពេញ​ខ្លួន​។​
 
​អ្វី​ដែល​កម្រ ការ​ដែល​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន Portal កើន​ឡើង​ដោយសារតែ​ការស្ទះ​ខាងក្នុង ឬ​ខាង​ក្រៅ​សរសៃឈាម​វ៉ែន Portal  ក៏​អាច​បណ្តាលអោយ​ឡើង​សម្ពាធ​ក្នុង​សរសៃឈាម Portal ដែរ ប៉ុន្តែ​មិន​បង្ក​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម​ទេ​។ ឧទាហរណ៍​ដូចជា មាន​ដុំ​សាច់​មួយ​សង្កត់​ទៅ​លើ​សរសៃឈាម Portal ឬ​មាន​កំណក​ឈាម​ធំ​មួយ​ក្នុង​សរសៃឈាម​នោះ ដែល​ជាហេតុ​នាំ​អោយ​ស្ទះ​ដល់​លំហូរ​ឈាម និង​សម្ពាធ​កើនឡើង​។​
 
​ជាមួយគ្នានេះដែរ ជំងឺ​ទាច​ទឹក​ក៏​កើត​មក​ពី​ជំងឺមហារីក​ដែរ ឈ្មោះថា Malignant Ascites​។ ជំងឺ​ទៀ​ទឹក​ប្រភេទ​នេះ​ច្រើនតែ​ជា​មហារីក​លើ​សារី​រាង្គ​ក្នុងពោះ​ដូចជា មហារីក​ពោះវៀនធំ មហារីក​លំពែង មហារីកក្រពះ មហារីក​កូនកណ្តុរ មហារីក​ក្រពេញ​អូ​វ៉ែ​។​
 
​ជំងឺ​ទាច​ទឹក​បណ្តាលមកពី​លំពែង​អាច​រកឃើញ​នៅលើ​អ្នកជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​។ មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៃ​ការ​រលាក​លំពែង​រ៉ាំរ៉ៃ​គឺ​ការ​ប្រមឹក​នឹង​ស្រា​រ៉ាំរ៉ៃ​។ ទៀ​ទឹក​បណ្តាលមកពី​លំពែង​ក៏​អាច​បង្កឡើង​ដោយ​ការ​រលាក​លំពែង​រ៉ាំរ៉ៃ ឬ​ការ​មាន​របួស​លើ​លំពែង​។​
 
​ប្រភេទ​
​ជំងឺ​ទាច​ទឹក​ចែកចេញជា​ពីរ​ប្រភេទ​នោះ​គឺ ប្រភេទ Transudative និង Exudative​។ ការបែងចែក​នេះ​អាស្រ័យ​ទៅ​លើ​ចំនួន​ប្រូតេអ៊ីន​ដែល​រកឃើញ​ក្នុង​ទឹក​។ អ្វី​ដែល​មាន​ប្រយោជន៍​ជាង​គឺ​ការ​រក​មើល​ចំនួន Albumin ក្នុង​ទឹក​ក្នុង​ប្រហោង​ពោះ​នោះ និង​យកមក​ប្រៀបធៀប​នឹង​ចំនួន Albumin ក្នុង​ឈាម ដែល​នេះ​ហៅថា Serum Ascites Albumin Gradient ឬ SAAG​។​
 
​កត្តា​ប្រឈមមុខ​
​មូលហេតុ​ដ៏​ចំបង​បំផុត​នៃ​ជំងឺ​ទាច​ទឹក​គឺជា​ជំងឺ​ក្រិន​ថ្លើម ដូច្នេះ​កត្តា​ដែល​ប្រឈមមុខ​នឹង​ជំងឺ​ក្រិន​ថ្លើម ក៏​វា​ប្រឈម​នឹង​ជំងឺ​ទៀ​ទឹក​ដែរ ដូចជា ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ការ​ប្រមឹក​នឹង​ស្រា​យូរពេក​។ ហើយ​កត្តា​ផ្សេងទៀត​មានដូចជា ជំងឺខ្សោយបេះដូង ជំងឺមហារីក និង​ជំងឺ​តម្រង​នោម៕