ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយសារ​មូស​ខាំ​។ សភាព​ជំងឺ​របស់​វា​មាន​លក្ខណៈ​ដូច​ជា​ជំងឺ​ផ្តាសាយធំ​ដែរ ប៉ុន្តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ចំពោះ​វី​រ៉ុស​បង្ក​ជំងឺគ្រុនឈា​មមាន​បួន​ប្រភេទ​ខុសៗ​គ្នា ហើយ​សុទ្ធសឹងតែ​បង្កឡើង​ដោយ​មូស​មួយ​ប្រភេទ​ទាំង​អស់​។ ជំងឺគ្រុនឈាម​អាច​មាន​លក្ខណៈ​ពី​ស្រាល​ទៅ​ធ្ងន់ ហើយ​ទម្រ​ង​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ គ្រុនឈាម​ស្យុក និង​គ្រុនឈាម​ប្រភេទ Dengue Hemorrhagic Fever (DHF)​។ អ្នកជំងឺ​ដែល​មាន​ជំងឺគ្រុនឈាម​ទម្រ​ង​ធ្ងន់ធ្ងរ តែងតែ​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​

​មនុស្ស​ភាគច្រើន ជា​ពិសេស​កូនក្មេង និង​មនុស្ស​វ័យ​ជំទង់​ប្រហែលជា​មិន​ធ្លាប់​មាន​រោគសញ្ញា​អ្វី​ឡើង​នៅ​ពេល​មាន​អាការៈ​ជំងឺ​គ្រុនឈាមទ​ម្រ​ង​ស្រាល​។ នៅពេល​រោគសញ្ញា​ពិតជា​កើត​មាន​មែន វា​ច្រើនតែ​ចាប់ផ្តើម​រយៈពេល​ពី ៤ ទៅ​១០​ថ្ងៃ​ក្រោយ​ពី​មូស​បង្ក​រោគ​ខាំ​រួច​។
​ដូច្នេះ​ដើម្បី​ជួយ​ជា​អំណះអំណាង​បញ្ជាក់ថា​អ្នក​កំពុងតែ​មាន​រោគសញ្ញា​ជំងឺគ្រុនឈាម​ឬក៏​អត់ សញ្ញា​ខាងក្រោម​នេះ​ប្រហែលជា​អាច​ជួយ​អ្នក​បាន​៖

  • ក្តៅខ្លួន​ខ្លាំង​រហូត​ដល់ ៤១​អង់ស្សា​
  • ឈឺក្បាល​
  • ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់​
  • ឈឺ​នៅ​ខាងក្រោយ​ភ្នែក​
  • កន្ទ្រួល​ពេញ​ស្បែក​
  • ក្អួត និង​ចង្អោ​
  • ហូរ​ឈាម​តិចៗ​តាម​អញ្ចាញធ្មេញ ឬ​ច្រមុះ​

​មនុស្ស​ភាគច្រើន​អាច​ជា​មក​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​មាន​ករណីខ្លះ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​អាច​គម្រាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​។ ពេល​នោះ​សរសៃឈាម​ច្រើន​តែ​ខូចខាត និង​ហូរឈាម​ចេញ​ក្រោម​ស្បែក ព្រមទាំង​ថយ​ចំនួន​របស់​កោសិកា​គ្រាប់​ឈាម​សម្រាប់​ធ្វើ​អោយ​ឈាម​កក ដែល​វា​ជា​ហេតុ​ធ្វើអោយមាន​បញ្ហា​ដូចជា​៖

  • ហូរ​ឈាម​តាម​ច្រមុះ និង​មាត់​
  • ឈឺពោះ​ខ្លាំង​
  • ក្អួត​មិន​ឈប់​
  • ហូរ​ឈាម​ក្រោម​ស្បែក ដែល​មើល​ទៅ​មាន​សភាព​ដូច​ជា​ស្នាម​ជាំ​
  • មាន​បញ្ហា​ជាច្រើន​ទៀត​នៅក្នុង​សួត​, ថ្លើម និង​បេះដូង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង