ប្រសិនជាក្នុងផ្ទះរបស់អ្នក មានឆ្នាំមួយក្នុងចំណោមឆ្នាំទាំង៦ខាងលើ នោះនឹងមានតែសំណាងល្អចូលមកតែប៉ុណ្ណោះ។ ចំណែកសំណាងមិនល្អទាំងឡាយនឹងចេញទាំងអស់។

ឆ្នាំឆ្លូវ និងមមី 

អ្នកដែលកើតក្នុងឆ្នាំនេះ មិនថាស្រី ឬប្រុសទេ សុទ្ធតែអាចនាំលាភជូនអ្នកផ្ទះទាំងអស់។ ដូចនេះ ផ្ទះណាដែលមានឆ្នាំមួយក្នុងចំណោមឆ្នាំពីរនេះ ប្រៀបដូចជាមានដើមលុយក្នុងផ្ទះអញ្ចឹង។ សមាជិតក្នុងផ្ទះទាំងអស់ នឹងមិនខ្វះលុយចាយឡើយ។

ឆ្នាំរោង និងម្សាញ់

ផ្ទះណាដែលមានឆ្នាំទាំង២នេះ ប្រៀបដូចជាមានទេវតាទ្រព្យចូលផ្ទះអញ្ចឹង។ អ្នកដែលកើតក្នុងឆ្នាំនេះ ព្រោះតែគ្រួសារ ហ៊ានលះបង់ជាច្រើន ថែមទាំងជាកូនកត្តញ្ញូផងដែរ។ ដូចនេះ បើគេកើតក្នុងផ្ទះណា ផ្ទះនោះនឹងពោរពេញទៅដោយលាភជាមិនខាន។

ឆ្នាំរកា និងច

អ្នកដែលកើតក្នុងឆ្នាំទាំងពីរខាងលើនេះ ជាផ្កាយសំណាងរបស់ផ្ទះ។ នៅពេលដែលផ្ទះអ្នកមានឆ្នាំមួយក្នុងចំណោមឆ្នាំទាំងពីរ ឬមានឆ្នាំទាំងពីរនេះតែម្តង ផ្ទះរបស់អ្នកមិនចាំបាច់ខ្វាយខ្វល់ពីប្រាក់ឡើយ វានឹងហូរចូលមកដូចជាទឹកអញ្ចឹង៕