អាឡែកស៊ីនឹងធូលីដែលបណ្ដាលឱ្យអ្នកកណ្ដាស់ ហៀរសំបោរ ហូរទឹកភ្នែក និងឈឺក្បាលមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាអាឡែកស៊ីជាមួយធូលី ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គចំនួន ១ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន ៣ ដងក្នុងមួយថ្ងៃ។
២. សម្អាតរាងកាយ
អ្នកគួរងូតទឹកដុសសម្អាតរាល់ពេលមកដល់ផ្ទះក្រោយចេញទៅក្រៅដើម្បីកម្ចាត់ភាពកខ្វក់និងធូលីដែលជាប់សម្លៀកបំពាក់ សក់ ឬសូម្បីតែស្បែក។
៣. ទទួលទានអាហារមានផ្ទុកប្រូបាយអូទិក
ប្រតិកម្មអាឡែកស៊ីភាគច្រើនកើតឡើងដោយសារអតុល្យភាពក្នុងប្រព័ន្ធភាពស៊ាំរាងកាយដែលនាំឱ្យចុះខ្សោយ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតុល្យភាពក្នុងពោះវៀនអាចដើរតួនាទីយ៉ាងសំខាន់បំផុតមួយដើម្បីរក្សាសុខភាពប្រព័ន្ធភាពស៊ាំកាត់បន្ថយហានិភ័យនៃបញ្ហាប្រតិកម្មអាឡែកស៊ី។ គន្លឹះដ៏ប្រសើរបំផុតដើម្បីរក្សាតុល្យភាពក្នុងពោះវៀនដោយបង្កើនកម្រិតនៃបាក់តេរីល្អ គឺអ្នកចាំបាច់ត្រូវទទួលទានអាហារដែលមានផ្ទុកសារធាតប្រូបាយអូទិក។
៤. តែជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង់ស្លឹកជីអង្កាមស្ងួតចំនួនសមល្មមក្នុងទឹក ១ ពែង រួចយកទៅដាំឱ្យពុះ។ ឆុងសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកទុកឱ្យតែចុះត្រជាក់បន្តិចសិន សឹមទទួលទាន។
៥. ទឹកឃ្មុំក្នុងតំបន់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេនៅពេលអ្នកមានអារម្មណ៍អាឡែកស៊ីកំពុងធ្វើទុក្ខ៕