​មុខងារ​របស់​ភ្នែក​គឺ​ដូច​ទៅ​នឹង​កាម៉េរ៉ា​អញ្ចឹង​ដែរ​។ រូបភាព​ចូល​តាម​ផ្នែក​ខាង​មុខ​នៃ​ភ្នែក​, ហើយ​ឆ្លងកាត់​ភ្នាស​ប្រស្រី​ភ្នែក​, កូន​ក្រ​មុះ និង​ជាតិ​ទឹក​ដែល​លើ​កញ្ចក់ភ្នែក​។ កញ្ចក់ភ្នែក​ដែល​ទទួល​រូបភាព​ហើយ​បញ្ចូន​រូបភាព​ទៅ​រ៉េទី​ន​ដែល​នៅ​ផ្នែក​ខាងក្រោយ​នៃ​ភ្នែក​។ ពី​ទីនោះ​មក​, រ៉េ​ទីន​, សរសៃវិញាណ​ចក្ខុ និង​ខួរក្បាល​មាន​ដំណើរការ និង​បង្កើត​ជា​រូបភាព​។​


​ជំងឺភ្នែកឡើងបាយ​កើតមានឡើង​នៅពេល​ដែល​វា​មាន​ការ​ផ្តុំ​ប្រូតេអ៊ីន​លើ​កញ្ចក់ភ្នែក​ដែល​ធ្វើអោយ​វា​ស្រអាប់​។ នេះ​ការពារ​ពន្លឺ​ពី​ការឆ្លងកាត់​តាមរយៈ​កញ្ចក់ភ្នែក​ថ្លា​, បណ្តាល​អោយ​បាត់បង់​គំហើញ​។ មូលហេតុ​នៃ​ការ​ផ្តុំ​ប្រូតេអ៊ីន​នេះ​មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។​
​ប្រភេទ​នៃ​ជំងឺភ្នែកឡើងបាយ​រួមមាន​៖
 

– ជំងឺភ្នែកឡើងបាយ​ទាក់ទង​ទៅ​នឹង​ការកើនឡើង​អាយុៈ ប្រភេទ​នៃ​ជំងឺភ្នែកឡើងបាយ​នេះ​បានវិវត្ត​មាន​នៅ​ពេល​ដែល​អាយុកា​ន់តែ​ច្រើន​។ ៥០%​នៃ​អ្នក​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ គឺ​មាន​ជំងឺភ្នែកឡើងបាយ​
– ជំងឺភ្នែកឡើងបាយ​ពី​កំណើតៈ ជួនកាល កុមារ​ដែល​កើត​មក​មាន​ជំងឺភ្នែកឡើងបាយ​ស្រាប់​គឺជា​លទ្ធផល​នៃ​ការ​ជះ​ឥទ្ធិពល​របស់​សេនេទិច ឬ​ជំងឺ​របស់​ម្តាយ​ដែល​ប៉ះពាល់​ដល់​កូន​។ ឬ​ជំងឺភ្នែកឡើងបាយ​អាចវិ​វត្តមាន​នៅ​ពេល​កុមារ​ភាព​
– ជំងឺភ្នែកឡើងបាយ​ដោយសារ​គ្រោះថ្នាក់ៈ នេះ​អាច​កើត​មាន​ក្រោយ​ពី​មាន​ការប៉ះទង្គិច​លើ​ភ្នែក​
– ជំងឺភ្នែកឡើងបាយ​ដោយសារ​ជំងឺ​ដទៃៈ នេះ​អាច​កើត​ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​ណាមួយ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​ការប៉ះពាល់​យូរ​នឹង​សារធាតុ​ពុល​, ថ្នាំ​មួយចំនួន​, ពន្លឺ​អ៊ុល​ត្រា​យូវី កត្តា​ដទៃទៀត​ដែល​បង្កើន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺភ្នែកឡើងបាយ​រួមមាន ការជក់បារី​, ខ្យល់​ពុល និង​ការ​ផឹកស្រា​ច្រើនពេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង