ការឈឺក្បាលបែបប្រកាំងមានន័យថាជាការឈឺខ្ទោកៗដ៏ខ្លាំងក្លាមួយកើតឡើងនៅលើផ្នែកណាមួយនៃក្បាលរបស់អ្នកហើយវាច្រើនតែកើតជាមួយគ្នានឹង ការក្អួតចង្អោ ខ្លាចពន្លឺ និងសំឡេង។ ការឈឺក្បាលរបៀបនេះអាចបង្កើតអោយមានការឈឺចាប់ច្រើនម៉ោងរហូតដល់ច្រើនថ្ងៃ ហើយកាន់តែធ្ងន់ទៅៗ លុះត្រាតែអ្នកទៅនៅកន្លែងណាដែលងងឹត ស្ងាត ឬសំងំដេក ទើបមានការធូរស្បើយខ្លះ ។
ប្រកាំងមួយចំនួនក៏មានចេញសញ្ញាអោយដឹងមុនតាមរយៈ មានបញ្ហាទាក់ទងនឹងភ្នែកដូចជា មិនអាចទទួលចំនាំងពន្លឺបាន ព្រិលភ្នែក ឬពេលខ្លះដៃនិងជើងមានឈឺឈៀបៗ ។
មានកត្តាជាច្រើនដែលងាយនឹងធ្វើអោយអ្នកឈឺក្បាលបែបប្រកាំងនេះ ។
- ប្រវិត្តគ្រួសារ៖ មានភាគរយរហូតដល់ ៩០%ចំពោះមនុស្សដែលមានការឈឺក្បាលបែបប្រកាំង គឺមានប្រវិត្តនៅក្នុងគ្រួសាររបស់ពួកគេសុទ្ធតែឈឺដូច្នេះទាំងអស់ ។ ប្រសិនបើម្តាយតែម្នាក់ ឬទាំងឪពុកទៀតដែលមានប្រកាំង មានន័យថាឱកាសសំរាប់អ្នកក្នុងការឈឺក្បាលបែបប្រកាំងគឺកាន់តែច្រើនដែរ ។
- អាយុ៖ ការឈឺក្បាលបែបប្រកាំងអាចចាប់ផ្តើមនៅលើមនុស្សគ្រប់វ័យ ដូច្នេះមនុស្សភាគច្រើនតែងតែធ្លាប់មានការឈឺដូច្នេះទាំងអស់កាលពីវ័យជំទង់ ។ មនុស្សជាច្រើនអាយុ ៤៥ឆ្នាំដែលមានការឈឺក្បាលបែបប្រកាំងច្រើនតែធ្វើអោយគេឈឺជាលើកដំបូង ។
- ភេទ៖ ស្ត្រីមានការកើតការឈឺក្បាលបែបប្រកាំងនេះច្រើនជាងបុរសបីដង ។ ការឈឺក្បាលច្រើនកើតទៅលើក្មេងប្រុសជាងក្មេងស្រី ប៉ុន្តែ នៅពេលដែលពេញវ័យស្រីបែរជាកើតច្រើនវិញ។
- បំរែបំរួលអ័រម៉ូន៖ ប្រសិនបើអ្នកជាមនុស្សស្រីដែលឈឺក្បាលបែបប្រកាំង អ្នកប្រហែលជាដឹងថាការឈឺក្បាលរបស់អ្នកចាប់ផ្តើមមុន ឬក្រោយពេលបន្តិចនៃការមករដូវ ។ ការឈឺទាំងនោះប្រហែលជាមានការប្រែប្រួលក្នុងពេលដែលមានផ្ទៃពោះ ឬរាំងរដូវ ។ មនុស្សស្រីមួយចំនួននិយាយអំពីការឈឺក្បាលរបស់ខ្លួនថា ការឈឺនោះកាន់តែខ្លាំងទៅៗ ក្នុងដែលពោរពោះបាន មួយត្រីមាស ដូច្នេះរោគសញ្ញានៃការឈឺក្បាលនេះកាន់តែខ្លាំងទៅៗនៅពេលដែលស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ៕