បញ្ហាបេះដូងជាកត្តាចម្បងបំផុតមួយនៃការកើនឡើងអត្រាមរណៈភាពក្នុងពិភពលោក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនថាអ្នកស្ថិតក្នុងវ័យប៉ុន្មាន ឬភេទអ្វីក៏នៅតែអាចប្រឈមមុខនឹងហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំពូលអាហារដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ៖
១. ត្រីសម្បូរខ្លាញ់
រួមមានត្រីធូណា ត្រីសាលម៉ុន និងត្រីសាឌីនជាដើមជួយកាត់បន្ថយខ្លាញ់ទ្រីគ្លីសេរីដ ប៉ុន្តែបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។ វាក៏ធ្វើឱ្យប្រសើរឡើងនូវភាពបត់បែននៃសសៃឈាម និងបន្ថយឱកាសនៃការកកឈាម ព្រមទាំងការស្ទះលំហូរឈាមផងដែរ។ ជាលទ្ធផលហានិភ័យនៃបញ្ហាជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាលត្រូវបានកាត់បន្ថយ។
២. គ្រាប់អាល់ម៉ុន
មានផ្ទុកសម្បូរទៅដោយសារធាតុ phytosterols ជាតិសសៃ អាស៊ីត oleic និងអាស៊ីតខ្លាញ់ល្អ។ ការទទួលទានគ្រាប់អាល់ម៉ុនមិនលើសពី ៤៣ក្រាមក្នុងមួយថ្ងៃសម្រាប់រយៈពេលយ៉ាងហោចណាស់ ៦ សប្តាហ៍អាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់។
៣. ផ្លែបឺរ
ផ្លែបឺរ គឺជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពសសៃឈាម និងបេះដូងផងដែរ។ ផ្លែបឺរជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម ចូរព្យាយាមទទួលទានផ្លែបឺររាល់ថ្ងៃជាប្រចាំ។
៤. ប្រេងអូលីវ
ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិខ្លាញ់ល្អ ហើយគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះវាក្លាយជាប្រភេទនៃអាហារល្អបំផុតសម្រាប់សុខភាពបេះដូង។
៥. ផ្លែគីវី
ក្រៅពីជាតិប៉ូតាស្យូម ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយរក្សាពង្រឹងសុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង ចូរព្យាយាមទទួលទានផ្លែគីវីឱ្យបានទៀងទាត់។
៦. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
៧. ប៉េងប៉ោះ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់សុខភាពបេះដូងគួរអោយកត់សម្គាល់។ លើសពីនេះទៅទៀត ប៉េងបោះក៏មានផ្ទុកបរិមាណជាតិសសៃខ្ពស់, ប៉ូតាស្យូម, niacin, folate និងវីតាមីន B6 ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងប្រសើររឹងមាំផងដែរ។
៨. ផ្លែប៉ោម
ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុតសម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុតពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។
៩. ខ្ទឹមស
ការទទួលទានខ្ទឹមស គឺល្អណាស់សម្រាប់សុខភាពសសៃឈាមបេះដូងដោយវាជួយបង្កើនចរន្តឈាមរត់ក្នុងរាងកាយ ព្រមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងពេលជាមួយគ្នា។ វាជួយទប់ស្កាត់ការឡើងរឹងនៃសសៃឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូង។
- ប្រយ័ត្ន! អ្នកក៏ចាំបាច់ចៀសឱ្យផុតនូវអាហារមួយចំនួនផងដែរ៖
១. អាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
ក្រៅពីបង្កការរលាកក្នុងរាងកាយហើយនោះ ស្ករ ឬជាតិផ្អែមសិប្បនិម្មិតផ្សេងៗក៏បង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់ផងដែរដោយវាបង្កើនសម្ពាធឈាមនិងបញ្ជូនខ្លាញ់មិនល្អទៅក្នុងលំហូរឈាម។
២. សាច់កែច្នៃ
ក្រៅពីមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីកហើយនោះសាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អនិងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូង។
៣. គ្រឿងស្រវឹង
នោះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលដល់សម្ពាធឈាមដែលបង្កបញ្ហានៃជំងឺបេះដូង។
៤. បាយស
បាយសមានផ្ទុកជាតិសសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់ដែលរាងកាយរក្សាទុកជាខ្លាញ់។ ហើយរបបអាហារមានជាតិខ្លាញ់ខ្ពស់បង្កើនហានិភ័យនៃបញ្ហាបេះដូង។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។
៥. អាហារចៀន ឬបំពង
អាហារបំពង ឬចៀនអាចមានរសជាតិឆ្ងាញ់ ប៉ុន្តែរាងកាយរបស់អ្នកមិនត្រូវការវាច្រើនពេកឡើយ។ នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ប្រភេទ trans fats ដែលមិនល្អចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺបេះដូង៕