ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីអាហារដែលអាចបង្កើនប្រព័ន្ធការពាររាងកាយរបស់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយអាចពិសារពពួកត្រីបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីន ប្រូតេអ៊ីន ព្រមទាំងសារធាតុជាច្រើនដែលធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលអ្នកម្តាយញ៉ាំត្រីច្រើន ធំតែកូនក្នុងផ្ទៃទេ ចំណែកអ្នកមិនឡើងទម្ងន់ខ្លាំងនោះឡើយ។ 
  2. ចំណែកពពួកសាច់ អ្នកម្តាយអាចពិសារសាច់មាន់ និងសាច់ពពែបាន ព្រោះសាច់ពីរប្រភេទនេះ មិនងាយធ្វើឲ្យអ្នកធាត់ទេ ថែមទាំងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អខ្លាំងណាស់។
  3. អ្នកម្តាយអាចបរិភោគពពួកស៊ុតបាន ព្រោះក្នុងនោះមានប្រូតេអ៊ីន ព្រមទាំងសារធាតុដែលអាចជួយកូនក្នុងផ្ទៃឲ្យមានសុខភាពរឹងមាំខ្លាំង មិនខ្សោយឡើយ។
  4. ផ្លែធុរ៉េន ក៏អ្នកម្តាយគួរតែញ៉ាំខ្លះដែរ ព្រោះក្នុងនោះមានប្រូតេអ៊ីន វីតាមីន ព្រមទាំងសារធាតុដែលអាចជួយប៉ូវកម្លាំងអ្នកម្តាយ។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារទាំងនេះបាន ដើម្បីសុខភាពកូនក្នុងផ្ទៃ និងខ្លួនអ្នកផ្ទាល់ផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង