​ការ​ស្ងាប​ច្រើនពេក​កើតឡើង​ដោយសារតែ​ការថយចុះ​នៃ​ចំនួន​អុកស៊ីសែន​ក្នុង​ឈាម​។ វា​ច្រើនតែ​ទាក់ទង​នឹង​ការ​ដេក ឬ​កង្វះ​ការ​ដេក ឬ​កង្វះ​ខ្យល់​បរិសុទ្ធ​។ ការ​ស្ងាប​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ចំនួន​ច្រើន​នៅពេល​វា​កើត​ឡើង​ច្រើន​ជាង​ម្តង​ក្នុង​មួយ​នាទី​។ ទោះបីជា​វា​ច្រើន​តែ​ធ្វើ​អោយ​ងងុយដេក ឬ​ធុញទ្រាន់​ក៏ដោយ ក៏​វា​អាច​បណ្តាលមកពី​ជំងឺ​ណាមួយ​ដែរ​ដូចជា ជំងឺ​ឆ្គួតជ្រូក ឬ​មាន​ដុំ​សាច់​។​

​បញ្ហា​ជំងឺ​ដែល​ធ្វើអោយ​ស្ងាប​ច្រើនដង​មានដូចជា ឆ្គួត​ជ្រូក​, ដុំ​សាច់​ក្នុង​ខួរក្បាល​, រលាក​ខួរក្បាល​, ជំងឺ​ក្រិន​ច្រើន​កន្លែង និង​ជំងឺ Supra Nuclear Palsy​។ ជំងឺ​អស់ទាំង​នេះ​ធ្វើអោយ​មាន​ប្រតិកម្ម Vasovagal Reaction​។ ប្រតិកម្ម​នេះ​កើតឡើង​ដោយសារ​តែ​សរសៃប្រសាទ Vagas បង្កើន​សកម្មភាព ធ្វើអោយ​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​ថយចុះ ទើប​ធ្វើអោយ​អ្នកជំងឺ​ស្ងាប​។​

​ការ​ស្ងាប​ច្រើន​ពេក​ដែល​បណ្តាល​មកពី​ជំងឺ​ខាងលើ ច្រើន​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា ចង្អោ​រ​, វិលមុខ​, ញ័រ​ដើមទ្រូង និង​សន្លប់​។ បើសិនជា​ការ​ស្ងាប​ច្រើន​កើតឡើង​ជា​មួយ​រោគសញ្ញា​ទាំងនេះ​មែន ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង